អន្តរជាតិថ្កោលទោស​យ៉ាងខ្លាំងក្លា​ចំពោះ​ការវាយ​ប្រហារ​បង្ហូរឈាមនៅរដ្ឋធានីកាប៊ុល

(VOVWORLD) - ទាក់ទងនឹងការវាយប្រហារភេរវកម្មនៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៅរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាននៅយប់ថ្ងៃទី ២៦ ខែសីហា ដែលធ្វើឲ្យទាហានអាមរិកចំនួន ១២ នាក់ត្រូវស្លាប់ និងមនុស្សចំនួន ១៥ នាក់ទៀតរងរបួសនោះ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងក្លា។
អន្តរជាតិថ្កោលទោស​យ៉ាងខ្លាំងក្លា​ចំពោះ​ការវាយ​ប្រហារ​បង្ហូរឈាមនៅរដ្ឋធានីកាប៊ុល - ảnh 1ផ្សែងហុយឡើងជិតកន្លែងផ្ទុះនៅអាកាសយានដ្ឋានក្រុងកាប៊ុល  (រូបថត៖ THX/VNA)

សេចក្តីថ្លែងការណ៍របស់វិមាន Elysee បានដកស្រង់ប្រសាសន៍របស់ប្រធានាធិបតីបារាំង លោក E. Macron ដែលសម្ដែង“ ការចូលរួមរំលែកទុក្ខរបស់លោកចំពោះគ្រួសារជនរងគ្រោះអាមេរិក និងអាហ្វហ្កានីស្ថាន និងការគាំទ្ររបស់លោកចំពោះអ្នករងរបួស ព្រមទាំងកោតសរសើរចំពោះលទ្ធិវីរៈភាពរបស់មនុស្ស ដែលកំពុងមានវត្តមាននៅទីនោះដើម្បីអនុវត្តន៍វិធានការជម្លៀស”។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raab ក៏បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Antony Blinken ដើម្បីសម្តែងការចូលរួមរំលែកទុក្ខចំពោះការខាតបង់របស់កងទ័ពអាមេរិក ក្នុងការវាយប្រហារភេរវកម្មនេះ។ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel កាលពីថ្ងៃទី ២៦ ខែសីហា បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារនេះ ដោយចាត់ទុកថានេះគឺជាអំពើថោកទាប ព្រមទាំងនិយាយថា ទោះបីជាអាល្លឺម៉ង់បានបញ្ឈប់ប្រតិបត្តិការជម្លៀសប្រជាជននៅរដ្ឋធានីកាប៊ុលក៏ដោយ ប៉ុន្តែទីក្រុងប៊ែរឡាំងនៅតែខិតខំប្រឹងប្រែង ដើម្បីបញ្ជូនអ្នកដែលត្រូវការកិច្ចការពារចេញពីប្រទេសអាស៊ីភាគនិរតីនេះ។

នាថ្ងៃដដែល ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងទៅកាន់ប្រជាជននៅទូទាំងប្រទេស ដោយបានអះអាងថា សហរដ្ឋអាមេរិកនឹងមិនព្រងើយកន្តើយឡើយ ហើយនឹងតាមប្រមាញ់រកមុខសញ្ញាដែលបានវាយប្រហារអាមេរិកនៅរដ្ឋធានីកាប៊ុល ដើម្បីតបតវិញ។ ក្នុងព្រឹត្តិការណ៍ទាក់ទិមមួយទៀត ក្រុម ISIS-K បានទទួលស្គាល់ថាជាអ្នកនៅពីក្រោយការវាយប្រហារនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ