អនុប្រធានធនាគារពិភពលោកមកបំពេញទស្សនកិច្ចនៅវៀតណាម

Vovowrld-ក្នុងពិធីទទួលអនុប្រធានធនាគារពិភពលោក Axel vanTrotsenburg នៅក្តុហាណួយនារសៀលថ្ងៃទី៦ឧសភា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី
Nguyen Thi Kim Ngan បានអោយដឹងថា៖វៀតណាមទទួលសមិទ្ឋិមួយចំនួនដើម្បី
ផ្ទេរទៅសេដ្ឋកិច្ចទីផ្សារ។វៀតណាមកំពុងប្រមូលផ្តុំទៅលើការសសុក្រិតយន្តការ
សេដ្ឋកិច្ចទីផ្សារ​តាមទិសដៅសង្គមនិយម ពង្រីកប្រភពធនធានមនុស្សយ៉ងលឿន​និងកសាងហេដ្ឋារចនាសម្ព័ន្ឋព្រមៗគ្នា។ដោយហេតុនេះវៀតណាមត្រូវការជួយ
ឧប្ថម្ភពីធនាគារពិភពលោក  បណ្តាអ្នកផ្តល់ជំនួយអំពីទុន​និងការពិគ្រោះយោបល់
អំពីគោលនយោបាយ។អនុប្រធានធនាគារពិភពលោក Axel van Trotsenburgបាន
វាយតំលៃខ្ពស់ចំពោះបណ្តាសមិទ្ឋិដែលវៀតណាមទទួលបាននាពេលកន្លងទៅ
ជាពិសេសលើវិស័យកាត់បន្ថយភាពក្រីក្រ។អនុប្រធានធនាគារពិភពអះអាងថា៖នាពេលខាងមុខក្នុងថានះរបស់ខ្លួន លោកនឹងគាំទ្រវៀតណាមតទៅទៀត ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ