អនុប្រធានាធិបតី Angola ទៅទស្សនានៅបណ្ដាខេត្តភាគខាងត្បូងវៀតណាម

(VOV) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម អនុប្រធានាធិបតី
Angola លោក Fernando Dias Dos Santos នាព្រឹកថ្ងៃទី ១៤ កុម្ភៈ បានមានជំនួប
ធ្វើការជាមួយ ថ្នាក់ដឹកនាំរបស់គណៈកម្មាធិការប្រជាជនខេត្ត Tien Giang ភាគខាង
ត្បូងវៀតណាម និងទៅទស្សនាមូលដ្ឋានចិញ្ចឹមជលផល របស់ខេត្ត។ មុននោះ នាថ្ងៃ
ទី ១៣ កុម្ភៈ នៅទីក្រុងហូជីមិញ អនុប្រធានាធិបតី Angola បានមានជំនួបជាមួយ
ថ្នាក់ដឹកនាំរបស់ ទីក្រុងហូជីមិញ។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ

អនុប្រធានាធិបតី Angola ទៅទស្សនានៅបណ្ដាខេត្តភាគខាងត្បូងវៀតណាម - ảnh 1
ប្រធានាធិបតី​ Angola លោក Fernando Dias Dos Santos (Imagine: Internet)

លោក Le Hoang Quan បានឧទេ្ទសនាមស្ថានភាពសេដ្ឋកិច្ចសង្គម របស់ទីក្រុងនិង
សំដែងនូវការជឿជាក់ថា៖ បន្ទាប់ពីដំណើរទស្សនកិច្ច របស់អនុប្រធានាធិបតី Angola
នៅវៀតណាម ទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច រវាងប្រទេសទាំង២ និយាយរួម និង រវាងទីក្រុងហូជីមិញជាមួយប្រទេស Angola និយាយដោយឡែក កាន់តែអភិវឌ្ឍន៍ ឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ