អនុប្រធានាធិបតីអាមេរិកអះអាងថា ប្រទេសនេះចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសអាមេរិកឡាទីននានា

(VOVWORLD) - នាថ្ងៃទី១៨ សីហា អនុប្រធានាធិបតីអាមេរិកលោក Mike Pence ប្រកាសថា វ៉ាស៊ីនតោនមានបំណងបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មនិងវិនិយោគ ទៅក្នុងប្រទេសអាមេរិកឡាទីននានា។
អនុប្រធានាធិបតីអាមេរិកអះអាងថា ប្រទេសនេះចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសអាមេរិកឡាទីននានា - ảnh 1 អនុប្រធានាធិបតីអាមេរិកលោក Mike Pence (រូបថត៖AFP/TTXVN)

(VOVworld) – នាថ្ងៃទី១៨ សីហា អនុប្រធានាធិបតីអាមេរិកលោក Mike Pence ប្រកាសថា វ៉ាស៊ីនតោនមានបំណងបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មនិងវិនិយោគ ទៅក្នុងប្រទេសអាមេរិកឡាទីននានា។ សេចក្ដីប្រកាសពោលខាងលើត្រូវបានធ្វើ ឡើងក្នុងដំណើរទស្សនកិច្ចនៅ Panama ជាទីមកដល់ចុងក្រោយក្នុងដំណើរ ទស្សនកិច្ចរបស់លោក Pence នៅតំបន់អាមេរិកឡាទីន។ លោករូបនេះឲ្យដឹងថា អាមេរិកកំពុងខំប្រឹងប្រែងរក្សាស្មារតីដើមដំបូងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វីបអាមេរិកខាងជើង (NAFTA) ក្នុងកាលៈទេសៈដែលមន្ត្រីអាមេរិក កាណាដានិង ម៉ិកស៊ិកកំពុងដំណើរការចរចារលើកិច្ចព្រមព្រៀងនេះឡើងវិញនៅរដ្ឋធានីវ៉ាស៊ីនតោន។ ក្រៅពីបញ្ហាពាណិជ្ជកម្ម អនុប្រធានាធិបតីលោកPence បានសំដែងជាថ្មី ម្ដងទៀតនូវការព្រួយបារម្ភរបស់អាមេរិកអំពីស្ថានភាពនយោបាយដ៏តានតឹងនៅ វេណេហ្ស៊ុយអេឡា ព្រមទាំងសន្យាថា អាមេរិកនិងក្រុមសម្ព័ន្ធមិត្តក្នុងតំបន់នឹង ស្វែងរកដំណោះស្រាយសន្តិភាពមួយសំរាប់វិបត្តិរបស់ Caracas៕

ប្រតិកម្មទៅវិញ

ផ្សេងៗ