អនុប្រធានរដ្ឋចិនបំពេញទស្សនកិច្ចនៅ អាមេរីក

អនុប្រធានរដ្ឋចិនបំពេញទស្សនកិច្ចនៅ អាមេរីក - ảnh 1
លោកស៊ីជីនពិញ​-អនុប្រធានរដ្ឋចិន​(រូបថត៖​ Internet)

(VOV)-ថ្ងៃទី​១៤​កុម្ភះនៅរដ្ឋធានីវ៉ាស៊ីនតោណ​ ប្រធានាធិបតីអាមេរីក  Barak
Obama បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋ​ចិន​ ស៊ីជីនពិញ​ដែលកំពុងបំពេញ
ទស្សនកិច្ចនៅ អាមេរីក។ ភាគីទាំង២​បានពិភាគ្សាអំពីបញ្ហាជាច្រើនសំដៅ
បង្កើនកិច្ចសហប្រតិបត្តិការអាមេរីក-ចិន​ដោយឈរ លើមូលដ្ឋានគោរពគ្នា
ទៅវិញទៅមកនឹងមានផលប្រយោជន៏ដល់សកលលោកទាំងមូល។ប្រធា
នាធិ បតី អាមេរីកBarak Obama​ថ្លែងថា៖ អាមេរីកស្ថិតនៅក្នុងតំបន់ប៉ាស៊ីហ្វីច។ដោយហេតុនេះយើងខ្ញុំយកចិត្តទុកដាក់ជា ពិសេសដល់ការជំរុញទំនាក់ទំនង
រវាងប្រទេសទាំង២​លើបណ្តាវិស័យពាណីជ្ជកម្ម​សេដ្ឋកិច្ច។​ទំនាក់ទំនងសហ
ប្រតិបត្តិការ១​ដែលផ្អែកទៅលើគោលការណ៏គោរព គ្នាទៅវិញទៅម  ​មិន
ត្រឹមតែនាំមកនូវផលប្រយោជន៏ដល់អាមេរីកនឹងចិនប៉ុណ្ណោះទេ​ថែមទាំង
ដល់តំបន់នឹងសកលលោកទាំងមូលទៀតផង។ មុននោះឆ្លើយតបនឹងបទ
សម្ភាសនៃកាសែត្ត​  Washington Post អនុប្រធានរដ្ឋចិន​ស៊ីជីនពិញនិយាយថា៖ចិននឹងបន្តដោះស្រាយបញ្ហាដែលអាមេរីកយកចិត្តទុកដាក់ ដែលក្នុងនោះ
មានការការពារកម្មសិទ្ធបញ្ញា​​ អត្រាប្តូរប្រាក់យ័ននឹងការបង្កើត បរិយាកាស
វិនិយោគតម្លាភាពដោយឈរលើបណ្តាគោលការណ៏ជាក់ស្តែង។ មុនពេល
ជួបសន្ទនាជាមួយប្រធានាធិបតី​Barak Obama​ អនុប្រធានរដ្ឋចិន ស៊ីជីនពិញ
នឹងអនុប្រធានាធិបតីអាមេរីក Joe Biden បានសន្យាថា៖ប្រទេសទាំង២​ នឹង
សហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងរយះពេលខាងមុខ។អនុប្រធា
នាធិ បតីអាមេរីកចាត់ទុកថា៖ទំនាក់ទំនងអាមេរីក-ចិន​គឺជាទំនាក់ទំនង
សំខាន់បំផុតលើ សកលលោក។​ទោះបីមានពេលខ្លះប្រទេសទាំង២​គ្មាន
ទស្សនះដូចគ្នាក្នុងបញ្ហាជា ច្រើនក៏ដោយ​ ក៏ប៉ុន្តែមានការយកចិត្តទុកដាក់
រួមសំខាន់អំពីនយោបាយនឹងសេដ្ឋកិច្ច​បានជាប្រទេសទាំង២​ត្រូវការសហ
ប្រតិបត្តិការជាមួយគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ