អនុប្រធានរដ្ឋប្រគល់ជូនអាហាររូបករណ៍សំរាប់បណ្ដាសិស្សានុសិស្សក្រីក្រនៅខេត្ត Nam Dinh

អនុប្រធានរដ្ឋប្រគល់ជូនអាហាររូបករណ៍សំរាប់បណ្ដាសិស្សានុសិស្សក្រីក្រនៅខេត្ត Nam Dinh - ảnh 1
លោកស្រី Nguyen Thi Doan អនុប្រធានរដ្ឋវៀតណាម (TTXVN)

(VOV)_នាព្រឹកថ្ងៃទី ២០សីហា នៅខេត្ត Nam Dinh ( ភាគខាងជើង វៀតណាម) លោក
ស្រី Nguyen Thi Doan អនុប្រធានរដ្ឋវៀតណាម  និងជាប្រធានក្រុមប្រឹក្សារគាំពារ មូល
និធិគាំ ពារកុមារវៀតណាម បានប្រគល់ជូនអាហាររូបករណ៍ចំនួនជិត១២០ចំណែក  ដោយប្រធានបទ÷រួមដំណើរទៅសាលារៀនជាមួយប្អូន សំរាប់បណ្ដាសិស្សានុសិស្ស​ក្រីក្រពូកែក្នុងភូមិសាស្ត្រខេត្ត។ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ មូលនិធិគាំពារកុមារ វៀតណាមនិងអាហាររូបករណ៍ ÷រួមដំណើរទៅសាលារៀន ជាមួយប្អូន បានជយយ ឧបត្ថម្ភសិស្សានុសិស្សក្រីក្រនៅខេត្ត ទីក្រុងចំនួនជាង៤០ លើទូទាំងប្រទេស ប្រគល់
ជូនអាហាររូបករណ៍រាប់ពាន់ចំណែក ក្នុង​តំលៃរាប់មឺនលានដុង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ