អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញអុជធូបទៀន រំលឹកគុណូបការដ៏ធំធេងរបស់លោកស្រី Trung ទាំងពីររូប

(VOVWORLD) -នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ (ពោលគឺថ្ងៃទី ៦ តេតប្រពៃណី) ពិធីរំលឹកខួបលើកទី ១៩៧៩ ឆ្នាំ នៃការធ្វើកូប្បកម្មរបស់លោកស្រី Trung ទាំងពីររូប និងបើកបុណ្យលោកស្រី Trung ទាំងពីរូប និទាឃរដូវឆ្នាំកុរ ឯកស័ក ២០១៩ បានរៀបចំឡើងនៅមណ្ឌលកេរ្តិ៍ដំណែលជាតិពិសេសព្រះវិហារ លោកស្រី Trung ទាំងពីរូប (ស្រុក Me Linh ទីក្រុងហាណូយ)។ 
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញអុជធូបទៀន រំលឹកគុណូបការដ៏ធំធេងរបស់លោកស្រី Trung ទាំងពីររូប - ảnh 1 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញអុជធូបទៀន រំលឹកគុណូបការដ៏ធំធេងរបស់លោកស្រី Trung ទាំងពីររូប (រូបថត៖ TTXVN)

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទូងស្គរបើកបុណ្យ អុជធូបទៀន រំលឹកដល់ការធ្វើ កូប្បកម្មរបស់លោកស្រី Trung ទាំងពីរូប (ឆ្នាំ ៤០- ៤៣ ក្រោយគ្រឹស្តសករាជ) រូមជាមួយគុណណូបការដ៏ធំធេងរបស់វិរៈនារីទាំងពីររូបក្នុងកាលកសាង និងរក្សាប្រទេសជាតិ។

ក្រោយពីចូលរួមពីធីបើកបុណ្យព្រះវិហារលោកស្រី Trung ទាំងពីររូបនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមពិធីបំផុសតេតដាំដើមឈើរ "ដឹងគុណលោកអ៊ុំហូជីមិញជានិច្ច" របស់ស្រុក Me Linh និងដាំដើមឈើរនៅផ្ទៃគណៈកម្មាធិការប្រជាជនស្រុក Me Linh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ