អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan ជួបសន្ទនាជាមួយក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម

អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan ជួបសន្ទនាជាមួយក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម - ảnh 1
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan ជួបសន្ទនាជាមួយក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម

          (VOV)_នារសៀលថ្ងៃទី២៣កុម្ភះ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀត
ណាម លោកស្រី Nguyen Thi Doan បានជួបសន្ទនាគណៈប្រតិភូ​សមាជិក​សភា​មិត្ត
ភាពបារាំង-វៀតណាម ដឹកនាំដោយលោកស្រី Catherine Deroche ប្រធាន​ក្រុមសមា
ជិកសភាមិត្តភាពបារាំង-វៀតណាម។ អនុប្រធានរដ្ឋ បានចាត់ទុកថា៖​ រដ្ឋាភិបាល
បារាំងកំពុងអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី ជំរុញទំនាក់ទំនងសេដ្ឋកិច្ច 
វប្បធម៌សុខាភិបាល បរិស្ថានជាមួយវៀតណាម ហើយចាត់ទុកថា៖ នេះគឺជាការ
អះអាងអំពីការបង្កើនទំនុកទុកចិត្តខាងនយោបាយ និងបើកចេញយថា​ទស្សន៍
សហប្រតិបត្តិការថ្មី។ ក្នុងឱកាសនេះ អនុប្រធានរដ្ឋបានថ្លែងអំណរគុណ ​រដ្ឋាភិ
បាល និងប្រជាជនបារាំងបានជួយឧបត្ថម្ភអាណិកជននិងនិស្សិតវៀតណាមនៅ
បារាំង។ លោកស្រី NguyenThi Doan ក៏បានសង្កត់ធ្ងន់ថា៖ព្រឹទ្ធសភាបារាំង​បាន​
អនុវម័តលើកិច្ចព្រមព្រៀងដៃគូ និងកិច្ចសហប្រតិបត្តិការវៀតណាម-សម្ព័ន្ធ​ភាព
អឺរ៉ុប (PCA) ។

          លោកស្រី  CatherineDeroche ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង-វៀត
ណាម បានអោយដឹងថា៖រដ្ឋសភាបារាំងបានមានផែនការពិនិត្យអនុម័ត​លើ PCA
 នាដើមឆ្នាំ ២០១៦នេះ។ស្ដីអំពីស្ថានភាពនៅសមុទ្រខាងកើត ​លោកស្រី ​Catherine
Deroche​ បានអះអាងថា៖ បារាំងគាំទ្រការដោះ​ស្រាយ​ជំលោះដោយសន្តិវិធី គោ
រពច្បាប់អន្តរជាតិសង្កត់ធ្ងន់ទៅលើបរិយាកាសសន្តិភាព ស្ថិរភាពនៅសមុទ្រ
ខាងកើត ជាកក្តាសំខាន់ដើម្បីធានាសន្តិសុខ សុវត្ថិភាព ​សេរីភាពនាវាចរណ៍
 អាកាសចរណ៍ និងពាណិជ្ជកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ