អនុប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត Quang Tri

អនុប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត Quang Tri - ảnh 1
អនុប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត Quang Tri(TTXVN)

(VOV)_ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី ៦៦ ទិវាយុទ្ធជនពលី យុទ្ធជនពិ
ការ ថ្ងៃទី ២៧ កក្កដា នារសៀលថ្ងៃទី ១៨ កក្កដា អនុប្រធានរដ្ឋ​វៀតណាម លោក
ស្រី Nguyen Thi Doan និងក្រុមការងារ បានអញ្ជើញ​ទៅបំពេញការងារនៅខេត្ត 
Quang Tri (ភាគកណ្ដាលវៀតណាម)។ បន្ទាប់ពី​ពិធី​អូចធុប ថ្វាយផ្កា គោរពវិញ្ញាណ
ក្ខ័ណ្ឌ  បណ្ដាវីរជន  យុទ្ធជនពលីនៅ​ឈាបនដ្ឋានជាតិ Truong Son និង ឈាបន
ដ្ឋានជាតិ  ផ្លូវទី៩ អនុប្រធានរដ្ឋ​ Nguyen Thi Doan បានទៅទស្សនាឃុំគំរូអំពីការ
កសាងជនបទថ្មី  Vinh Thach ស្រុក Vinh Linh ខេត្ត Quang Tri។ អនុប្រធានរដ្ឋ​ 
បានស្ងើច​សរសើរ ​និងកត់សម្គាល់នូវរាល់ការខំប្រឹងប្រែងរបស់រដ្ឋអំណាចនិង
ប្រជាជនតំបន់ ​ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ដោយបានប្រមូលផ្តុំកសាង
ស្រុកកំណើត Vinh Thach ស្រុក Vinh Linh កាន់តែផ្លាស់ប្តូរថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។ 
​ក្នុងឱកាស​នេះ​ដែរ អនុប្រធានរដ្ឋ​ Nguyen Thi Doan បានជូនអំណោយចំនួន២០
ចំណែក​សំរាប់​គ្រួសារគោលនយោបាយរបស់ស្រុកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ