អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយជនមានកិត្យានុភាពក្នុងសហគមន៍ជនរួមជាតិជាជនជាតិភាគតិច

អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយជនមានកិត្យានុភាពក្នុងសហគមន៍ជនរួមជាតិជាជនជាតិភាគតិច - ảnh 1
លោក Uong Chu Luu ប្រគល់អំណោយជូនបណ្ដាតំណាង (រូបថត៖Vietnamplus)

(VOVworld) - នាព្រឹកថ្ងៃទី២៤ កក្កដា នៅអគាររដ្ឋសភា អនុប្រធានរដ្ឋសភាវៀត
ណាមលោក Uong Chu Luu បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជនមាន
កិត្យានុភាពក្នុងសហគមន៍ជនរួមជាតិជាជនជាតិភាគតិចខេត្ត Quang Nam ភាគ
កណ្ដាលវៀតណាម។នៅទីនេះ លោក Uong Chu Luu បានលើកសរសើររាល់ការ
រួមវិភាគទានដ៏សំខាន់របស់ជនមានកិត្យានុភាពក្នុងសហគមន៍ជនរួមជាតិជាជន
ជាតិភាគតិចនៅភូមិភាគខេត្ត Quang Nam នាពេលកន្លងទៅ។លោកអនុប្រធានរដ្ឋ
សភាបានលើកច្បាស់ថា បក្សនិងរដ្ឋមានគោលបំណងក្នុងរយៈពេលដ៏ខ្លីបំផុត ជន
រួមជាតិជាជនជាតិភាគតិចនិយាយរួម នៅខេត្ត Quang Nam និយាយ ដោយឡែកឆ្លង
ផុតពីភាពក្រីក្រឲ្យបានឆាប់រហ័សជីវភាពរស់នៅកាន់តែសម្បូធូធារពីមួយថ្ងៃទៅ
មួយថ្ងៃ។ចំពោះជនមានកិត្យនុភាពក្នុងសហគមន៍ជនរួមជាតិជាជនជាតិភាគតិច
ខេត្ត Quang Nam លោក Uong Chu Luu បានស្នើរថា បន្តពង្រីកប្រពៃណីសាមគ្គីភាព
ស្នេហាជាតិ ឃោសនាអំពីគោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់
រដ្ឋទៅដល់ភូមិនិមួយៗ គ្រួសារនិមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ