អនុប្រធានរដ្ឋសភាវៀតណាមទៅសាកសួរសុខទុក្ខកម្មាភិបាលនៃវិទ្យុសំលេងវៀតណាមនៅតំបន់Tay Nguyen

អនុប្រធានរដ្ឋសភាវៀតណាមទៅសាកសួរសុខទុក្ខកម្មាភិបាលនៃវិទ្យុសំលេងវៀតណាមនៅតំបន់Tay Nguyen - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ជូនអំណោយសំរាប់ស្ថាប័នអចិន្រ្តៃរបស់វិទ្យុសំលេងវៀតណាមនៅតំបន់ Tay Nguyen

(VOVworld) - ក្នុងឱកាសធ្វើដំណើរត្រួតពិនិត្យការកែទម្រង់យុត្តិធម៏នៅបណ្ដាខេត្ត
ចំណុះតំបន់Tay Nguyen នារសៀលថ្ងៃទី៦ សីហា​ ក្រុមការងារនៃគណៈកម្មាធិការបញ្ជា
ណែនាំការកែទម្រង់យុត្តិធម៏មជ្ឈឹមដឹកនាំដោយអនុប្រធានរដ្ឋសភាវៀតណាមលោក
Uong Chu Luu បានទៅសាកសួរសុខទុក្ខកម្មាភិបាលនៃស្ថាប័នអចិន្រ្តៃរបស់វិទ្យុសំលេង
វៀតណាមនៅតំបន់ Tay Nguyen។លោក Uong Chu Luu បានចាត់ទុកថា ការដែលវិទ្យុ
សំលេងវៀតណាមផលិត ផ្សាយកម្មវិធីជាភាសាជនជាតិទាំង៦នៅតំបន់ Tay Nguyen
នៅនឹងកន្លែង គឺមានអត្ថន័យនយោបាយយ៉ាងធំធេង។ភារកិច្ចរបស់ស្ថាប័នអចិន្ត្រៃនៃ
វិទ្យុសំលេងវៀតណាមនៅតំបន់ Tay Nguyen គឺជាអ្នកបញ្ជូនការផ្ដួចផ្ដើមគំនិត គោល
នយោបាយរបស់បក្សនិងរដ្ឋ ទៅដល់ប្រជាជន។នាពេលខាងមុខនេះ វិទ្យុសំលេង
វៀតណាមនឹងទទួលបន្ទុកកាណាល់ទូរទស្សន៍រដ្ឋសភាវៀតណាម។លោក Uong Chu
Luu បានស្នើរឲ្យកម្មាភិបាលនៃវិទ្យុសំលេងវៀតណាមនិយាយរួមនិងស្ថាប័នអចិន្ត្រៃ
នៅតំបន់ Tay Nguyen និយាយដោយឡែក ត្រូវត្រៀមរៀបចំបណ្ដាលក្ខណៈចាំបាច់
ដើម្បីនាពេលដែលកាណាល់នេះ បង្ហាញមុខជាសាធារណៈនឹងទាក់ទាញបានទស្ស
និកជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ