អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu អញ្ជើញចូលរួមកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំ AIPA-អាស៊ាននៅប្រទេសថៃ

(VOVWORLD) - ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែមិថុនា អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំមហាសន្និបាតក្រុមប្រឹក្សាអន្តរសភា (AIPA) - អាស៊ាន ក្នុង      ឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ ក្រោមប្រធានបទ "ការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូដើម្បីនិរន្តរភាព " ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកកប្រទេសថៃ។
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu អញ្ជើញចូលរួមកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំ AIPA-អាស៊ាននៅប្រទេសថៃ - ảnh 1 អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu

ថ្លែងនៅក្នុងសម័យប្រជុំនេះ លោក Uong Chu Luu បានអះអាងថាកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិង AIPA គប្បីពង្រឹងនិងពង្រីកឲ្យបានស្អិតរមួតនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្លុកនេះ ក៏ដូចជាសំរាប់ដៃគូរវាងអាស៊ាននិង AIPA ដោយឈរលើអត្ថប្រយោជន៍រួមឆ្ពោះទៅអនាគតដ៏ត្រចេះត្រចង់និងមាននិរន្តភាពថែមទៀតដែលក្នុងនោះមនុស្សដើរតួនាទីជាស្នូលផងដែរ។ ទាក់ទងនឹងសារនៃកិច្ចប្រជុំថ្នាក់ដឹកនាំរបស់ AIPA-ASEAN លើកនេះ លោក Uong Chu Luu បានលើកសំណើរបញ្ចូលបន្ថែមនូវខ្លឹមសារសំខាន់ៗមួយចំនួនចូលទៅក្នុងសាររបស់ AIPA ហើយត្រូវបានអនុម័តជាឯកច្ឆ័ន្ទ ដែលក្នុងនោះសង្កត់ធ្ងន់លើបញ្ហាសន្តិសុខនៅក្នុង     អាស៊ាន ជាពិសេសគឺការជួញដូរគ្រឿងញៀននិងការជួញដូរមនុស្សជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ