អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បំពេញទស្សនកិច្ចការងារនៅអាមេរិក

(VOVworld) - ក្នុងក្របខ័ណ្ឌកម្មវិធីកម្មាភិបាលគ្រប់គ្រងជាន់ខ្ពស់វៀតណាមលើកទី
៥នៅសាកលវិទ្យាល័យ Havard នៃប្រទេសអាមេរិក ចាប់ពីថ្ងៃទី១៣ មេសា ក្រុមកម្មា
ភិបាល គ្រប់គ្រងជាន់ខ្ពស់វៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោកស្រី
Nguyen Thi Kim Ngan បានទៅកាន់ប្រទេសអាមេរិក​ ផ្លាស់ប្ដូរគោលនយោបាយជា
មួយបណ្ដា សាស្ត្រាចារ្យ អ្នកជំនាញការ និងអ្នកប្រាជ្ញនៅសាកលវិទ្យាល័យ
Harvard និងអន្តរជាតិ ក្នុងរយៈពេល១សប្ដាហ៍។
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បំពេញទស្សនកិច្ចការងារនៅអាមេរិក - ảnh 1
តំណាងទាំងឡាយថតរូបអនុស្សាវរីយ៍

នៅជំនួបធ្វើការទាំងឡាយ បណ្ដាសាស្រ្តាចារ្យ អ្នកជំនាញការសេដ្ឋកិច្ច អ្នកច្បាប់
និងអ្នកប្រាជ្ញ ជួរមុខលើពិភពលោកជាច្រើន ប្រមូលផ្ដុំវិភាគនូវមូលហេតុនិងហានិ
ភ័យចំពោះដំណើរ ការងើបឡើងវិញរបស់ខឿនសេដ្ឋកិច្ចពិភពលោកនិងតំបន់
រាល់សមិទ្ធិផលនិងការ សាកល្បងចំពោះការអភិវឌ្ឍន៍ក្នុងរយៈពេលខ្លីនិងយូរ
អង្វែងរបស់វៀតណាម ព្រមទាំង នាំចេញវិធានការសំរាប់វៀតណាមក្នុងការអភិ
វឌ្ឍន៍សេដ្ឋកិច្ចសង្គម កែទម្រង់ច្បាប់ និងយុត្តិធម៌។បណ្ដាតំណាងវៀតណាម ក៏បានពិភាគ្សាយ៉ាងស៊ីជំរៅអំពីបំរ៉ែបំរួល សកម្មថ្មីនៃខឿនសេដ្ឋកិច្ចវៀតណាម ក៏ដូចជាការអនុវត្តជំហានលោតផ្លោះយុទ្ធសាស្ត្រ នានា ក្នុងនោះមានការកែ
ទម្រង់បែបបទ សុក្រិតគោលនយោបាយច្បាប់ជាដើម។
ក្នុងក្របខ័ណ្ឌកម្មវិធីនេះ​ដែរ លោកស្រី Nguyen Thi Kim Ngan ក៏បានជួបសំណេះ សំណាលជាមួយនិស្សិតវៀតណាមជាច្រើនកុះករដែលកំពុងសិក្សារៀនសូត្រ
នៅ អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ