អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ជួបសន្ទនាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាបារាំង

(VOVworld) - បន្តដំណើរទស្សនកិច្ចការងារនៅបារាំង នាថ្ងៃទី៩តុលា គណៈប្រតិភូ
ជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភាលោកស្រី Tong Thi
Phong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាបារាំង។
នៅជំនួបនេះ លោកស្រី Tong Thi Phong និងគណៈប្រតិភូវៀតណាមបានស្វាគមន៍
លោកស្រី Jacqueline Gourault ដែលបានជាប់ឆ្នោតជាអនុប្រធានព្រឹទ្ធសភាបារាំងនា
ថ្ងៃទី៨ តុលា។លោកស្រី Tong Thi Phong បានវាយតំលៃខ្ពស់ចំពោះរាល់សកម្មភាព
ដ៏មានប្រសិទ្ធភាពនិងជាក់ស្ដែង ដែលក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម
នៅព្រឹទ្ធសភាបារាំងបានធ្វើដើម្បីជួយឧបត្ថម្ភវៀតណាម។លោកស្រីបានឲ្យដឹងថា៖

អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ជួបសន្ទនាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាបារាំង - ảnh 1
លោកស្រី Tong Thi Phong ស្វាគមន៍លោកស្រី Jacqueline Gourault ដែលបានជាប់ឆ្នោតជាអនុប្រធានព្រឹទ្ធសភាបារាំង


“វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីជំរុញទំនាក់ទំនងជាមួយ
មិត្តភក្តិជាប្រណៃណី។ហើយយើងខ្ញុំចាត់ទុកថា ការគាំទ្ររបស់បារាំងផ្ដល់មកនូវ
ផលប្រយោជន៍សំរាប់វៀតណាមក្នុងកិច្ចសន្យាជាមួយប្រទេសអឺរុបខាងលិច។វៀតណាមនឹងជាស្ពានរវាងបារាំងជាមួយអាស៊ាន នាពេលបណ្ដាមិត្តធ្វើវិនិយោគ
ចូលមកវៀតណាម”។

អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ជួបសន្ទនាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាបារាំង - ảnh 2


រីឯខ្លួនវិញ អនុប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមនៃព្រឹទ្ធសភា
បារាំងលោកស្រី Jacqueline Gourault បានអះអាងថាក្នុងឋានៈថ្មីនេះ លោកស្រីនឹង
ខំប្រឹងប្រែងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមឲ្យខ្លាំងក្លា
ថែមទៀត៕                            
                                                         Thuy Van - អ្នកកាសែតVOVប្រចាំនៅបារាំង

ប្រតិកម្មទៅវិញ

ផ្សេងៗ