អនុប្រធានរដ្ឋសភាវៀតណាមស្នើឲ្យក្រសួងសុខាភិបាលដាក់ជូនគម្រោងច្បាប់ ចំនួនប្រជាជន

(VOVWORLD) -អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានលើកច្បាស់ថា វៀតណាមបាន និងកំពុងអនុវត្តន៍គោលដៅអភិវឌ្ឍន៍ដោយចីរភាពទាំង ១៧ ចំណុច សំដៅផ្ដោតលើការបង្កើតជីវភាពរស់នៅដ៏ល្អប្រសើរថែមទៀតជូនប្រជាជនគ្រប់រូប ហើយមិនបំភ្លេចនរណាម្នាក់ឡើយ។
អនុប្រធានរដ្ឋសភាវៀតណាមស្នើឲ្យក្រសួងសុខាភិបាលដាក់ជូនគម្រោងច្បាប់ ចំនួនប្រជាជន - ảnh 1 អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu (VOV)

នាព្រឹកថ្ងៃទី ១១ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងសុខាភិបាលបានរួមសហការជាមួយមូលនិធិចំនួនប្រជាជននៃអង្គការសហប្រជាជាតិរៀបចំពិធីមិទ្ទិញរំលឹកខួបទិវាប្រជាជនពិភពលោក (ថ្ងៃទី ១១ ខែកក្កដា)។

ទោះបីជាទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក៏ដោយ ប៉ុន្តែការងារចំនួនប្រជាជននៅវៀតណាមនៅតែមានការសាកល្បងជាច្រើនដូចជា៖ អត្រាការសម្រាលកូនមានកម្រិតខុសគ្នារវាងតំបន់នានា ហើយអត្រាភេទនៅ ពេលសម្រាលកូនបានកើនឡើងយ៉ាងឆាប់រហ័ស។ វៀតណាមមិនទាន់ទាញយកល្អនូវឧត្តមភាពនៃដំណាក់កាលរចនាសម្ព័ន្ធចំនួនប្រជាជនមាស ហើយមិនទាន់មានយុទ្ធសាស្ត្របន្សាំនឹងស្ថានភាពជរាភាពឡើយ។

អញ្ជើញថ្លែងនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានលើកច្បាស់ថា វៀតណាមបាន និងកំពុងអនុវត្តន៍គោលដៅអភិវឌ្ឍន៍ដោយចីរភាពទាំង ១៧ ចំណុច សំដៅផ្ដោតលើការបង្កើតជីវភាពរស់នៅដ៏ល្អប្រសើរថែមទៀតជូនប្រជាជនគ្រប់រូប ហើយមិនបំភ្លេចនរណាម្នាក់ឡើយ។ លោកបានថ្លែងថា៖

“ខ្ញុំស្នើឲ្យគណកម្មធិការបក្ស និងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ចាំបាច់ត្រូវយកចិត្តទុកដាក់ថែមទៀតដល់ការដឹកនាំ វិនិយោគទុនសម្រាប់ការងារចំនួនប្រជាជន។ នាពេលខ្លីខាងមុខ យើងចាំបាច់ត្រូវកសាង ចេញផ្សាយ ឬដាក់ជូនស្ថានប័នមានសមត្ថកិច្ចដើម្បីចេញផ្សាយ នូវរាល់គម្រោង ដែលបានប្រគល់ជូន ក្នុងកម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាល។ ខ្ញុំក៏ស្នើឲ្យក្រសួងសុខាភិបាលសិក្សាស្រាវជ្រាវជាបន្ទាន់ ដើម្បីរដ្ឋាភិបាលដាក់ជូនរដ្ឋសភាផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ