អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅឈីលី

(VOVworld) - សមាជិការការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឈីលី
ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥កក្កដា។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានមាន
ជំនួបសន្ទនាជាមួយប្រធានាធិបតីឈីលីលោកស្រី Michelle Bachelet ប្រធានសភាជាន់
ខ្ពស់ឈីលីលោកស្រី Isabel Allende ប្រធានសភាជាន់ទាបឈីលីលោក Aldo Cornejo​ ក្រុមសមាជិកសភាមិត្តភាពជាមួយវៀតណាម និងនាយិការមជ្ឈមណ្ឌលជាតិអំពីនារី
ឈីលីលោកស្រី Claudia Pascual។នៅជំនួបសន្ទនាទាំងនេះ ភាគីទាំងពីបានផ្លាស់ប្ដូរអំពី
ការជំរុញដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២ និងការលាតត្រដាង
អនុវត្តលើបណ្ដាវិស័យសហប្រតិបតិ្តការទ្វេភាគីដ៏ជាក់ស្ដែងឈរលើឧត្តមភាពរបស់
ប្រទេសនិមួយៗ។ថ្នាក់ដឹកនាំរបស់ឈីលីបានសំដែងការព្រួយបារម្ភចំពោះបំរ៉ែបំរួល
នាពេលថ្មីនេះនៅសមុទ្រខាងកើត ហើយគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ។

អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅឈីលី - ảnh 1
ប្រធានាធិបតីឈីលីលោកស្រី Michelle Bachelet ទទួលជួបសន្ទនាជាមួយ
អនុប្រធាន រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan


ក្នុងឱកាសនេះដែរ លោកស្រី Nguyen Thi Kim Ngan បានចូលរួមពិធីសម្ពោធវិមានរំលឹក
វិញ្ញាណក័្ខន្តលោកប្រធាន Ho Chi Minh នៅសួនច្បាមួយដែលមានឈ្មោះរបស់លោក
នៅរដ្ឋធានី Santiago។សួនច្បានេះ បានកសាងចាប់ពីឆ្នាំ១៩៦៩ ដើម្បីសម្ដែងចំណង
សាមគ្គីភាព និងការគាំទ្ររបស់ប្រជាជនឈីលីចំពោះការតស៊ូរំដោះជាតិរបស់វៀត
ណាម។ថ្លែងមតិនៅពិធីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ពីធី
សម្ពោធវិមានរំលឹកវិញ្ញាណក័្ខន្តលោក Ho Chi Minh នៅតំបន់នេះ គឺជាព្រឹត្តិការដ៏មាន
អត្ថន័យសំខាន់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព​និងសហប្រតិបត្តិការរវាង
ប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ