អនុម័តលើបញ្ជីឈ្មោះគំរោងការណ៍កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលប្រើប្រាស់ទុន ODA

អនុម័តលើបញ្ជីឈ្មោះគំរោងការណ៍កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលប្រើប្រាស់ទុន ODA - ảnh 1
អនុម័តលើបញ្ជីឈ្មោះគំរោងការណ៍កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលប្រើប្រាស់ទុន ODA (VOV)


        Vovworld-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងបានអនុម័តលើ​បញ្ជី​
ឈ្មោះគំរោងការណ៍ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០១១ ដែលប្រើប្រាស់ទុន
ODA របស់រដ្ឋាភិបាលអាល្លឺម៉ង់និងបញ្ជូនប្រាក់ចំនួន៣៥ម៉ឺនអឺរ៉ូទុន ODA របស់
​រដ្ឋាភិបាលអាល្លឺម៉ង់ពីគំរោងការជួយឧបត្ថម្ភបច្ចេកទេសបណ្ដុះបណ្ដាលបំពេញ​
បន្ថែមឲ្យគ្រូបង្រៀននៃសាលាចំនួន១១ដែលទទួលគំរោងការណ៍កម្មវិធីបណ្ដុះ
​បណ្ដាលវិជ្ជាជីវៈ ទៅគំរោងការណ៍កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ២០១១។

        គំរោងការណ៍សំដៅវិនិយោគសំរាប់សាលានានាដើម្បីក្លាយទៅជាសាលា​
បណ្ដុះបណ្ដាលវិជ្ជាជីវៈគុណភាពខ្ពស់ រួមចំណែកក្នុងគោលដៅរួមនៃកម្មវិធី​ផ្លាស់
ប្តូរថ្មីការបណ្ដុះបណ្ដាលវិជ្ជាជីវៈវៀតណាម។

        ថវិការសរុបអនុវត្តគំរោងការណ៍នេះគឺជាង៦,៨លានអឺរ៉ូ ក្នុងនោះចំនួនទុន
ODA របស់រដ្ឋាភិបាលអាល្លឺម៉ង់គឺ៥លានអឺរ៉ូ ចំនួនទុនរបស់វៀតណាមគឺជាង១,៥
​លាន​អឺរ៉ូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ