អនុរដ្ឋមន្ត្រីកាបររទេសស៊ុយអែតទៅដំណើរទស្សនកិច្ចនៅវៀតណាម

អនុរដ្ឋមន្ត្រីកាបររទេសស៊ុយអែតទៅដំណើរទស្សនកិច្ចនៅវៀតណាម - ảnh 1
ពិធីទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Frank Belfrage
 (Image: Vietnam+)


(VOVworld) – ក្នុងពិធីទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីការបរទេសស៊ុយអែត
លោក Frank Belfrage នារសៀលថ្ងៃទី ១៩ មិនា នៅទីក្រុងហាណូយ ឧបនាយក
រដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានចាត់ទុកថា៖ ដំណើរទស្ស នកិច្ចនៅ
វៀតណាមរបស់លោក Belfrage គឺជាព្រឹត្តិការណ៍សំខាន់នៃផ្នែកការទូតរបស់
ស៊ុយអែត ព្រមទាំង និងជាសកម្មភាពដ៏មានអត្ថន័យក្នុងកាលៈទេសៈ ប្រទេស
ទាំង ២ រំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការ ទូត។ ឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា៖ រដ្ឋាភិបាលវៀតណាមកំពុង អនុវត្តគោលនយោបាយនិងវិធានការជាច្រើនសំដៅបង្កលក្ខណៈងារស្រួល
សំរាប់ អង្គភាពអាជីវកម្មស៊ុយអែតវិនិយោគធ្វើអាជីវកម្មយូរអង្វែងនិងចីរភាព
នៅវៀត ណាម។ អនុរដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Frank Belfrage បាន
សង្កត់ធ្ងន់ ថា៖ ដោយមានកិត្យានុភាពសនិងតួនាទីរបស់ខ្លួនក្នុងសហភាពអឺរ៉ុប
(EU) ស៊ុយអែតនឹងបន្តគាំទ្រវៀតណាមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យជាមួយ EU ជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការចរចារ FTA រវាង
វៀតណាមនិង EU ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ