អនុរដ្ឋមន្ត្រីការបរទេស Ha Kim Ngoc ទៅបំពេញទស្សនកិច្ចនៅប៉ាណាម៉ា

អនុរដ្ឋមន្ត្រីការបរទេស Ha Kim Ngoc ទៅបំពេញទស្សនកិច្ចនៅប៉ាណាម៉ា - ảnh 1
អនុរដ្ឋមន្ត្រីការបរទេស Ha Kim Ngoc ទៅបំពេញទស្សនកិច្ចនៅប៉ាណាម៉ា (VOV)

        Vovworld-ទទួលសេចក្តីអញ្ចើញរបស់ក្រសួងការបរទេសសាធារណៈរដ្ឋ
​ប៉ាណាម៉ា គណៈប្រតិភូក្រសួងការបរទេសវៀតណាមដឹកនាំដោយលោក Ha
Kim Ngoc អនុរដ្ឋមន្ត្រីបានទៅបមពេញទស្សនកិច្ចនិងដំណើរការពិគ្រោះ​យោបល់
​នយោបាយនៅសាធារណៈរដ្ឋប៉ាណាម៉ាចាប់ពីថ្ងៃទី២១ដល់២២វិច្ឆិកា។ នេះជា
​សម័យ​ពិភាគ្សានយោបាយជាលើកដំបូងគិតតាំងពីពេលប្រទេសតាំងពីរចុះហត្ថ
លេខា​អនុស្សារណៈយោគយល់គ្នាបង្កើតយន្តការនេះ (ខែតុលា​ឆ្នាំ​២០១២)និងជា
​ព្រឹត្តិការណ៍​សំខាន់ឆ្ពោះទៅខួបលើកទី៤០នៃទិវាបង្កើតទំនាក់​ទំនងការទូតរវាង
​ប្រទេសទាំងពីរ(ទី២៨សីហាឆ្នាំ១៩៧៥-ទី២៨សីហាឆ្នាំ​២០១៥)។ ក្នុងរយៈពេល
​បំពេញទស្សនកិច្ច​អនុរដ្ឋមន្ត្រី Ha Kim Ngoc បានជួប​សម្ដែង​ការ​គួរសម​អនុប្រធា
នាធិបតី​និងជារដ្ឋមន្ត្រីការបរទេស Isabel Saint Malo de Alvarado ប្រធាន​រដ្ឋសភា
Adolfo Valderrama ចរចារពិគ្រោះយោបល់​នយោបាយ​ជា​មួយ​អនុរដ្ឋមន្ត្រី​ការ
បរទេស Luis Miguel Hincapie ជាដើម។ ក្នុង​បណ្ដាជំនួប​សន្ទនា​នេះ​​​អនុរដ្ឋមន្ត្រី Ha
Kim Ngoc បានអះអាងគោល​នយោបាយ​របស់វៀតណាម​អភិវឌ្ឍន៍​ទំនាក់ទំនង
​និង​សហប្រតិបត្តិការលើច្រើនវិស័យជា​មួយអាមេរិកឡាទិន ក្នុង​នោះមាន​
សាធារណៈ​រដ្ឋប៉ាណាម៉ាផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ