អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Bonnie D. Jenkins

(VOVWORLD) - លោក Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ជាពិសេសសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការដោះស្រាយផលវិបាកនៃសង្គ្រាម សុខាភិបាល អប់រំ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការបម្លែងថាមពល ជាដើម។ 
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Bonnie D. Jenkins - ảnh 1អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Bonnie D. Jenkins។ (រូបថត៖ VNA)
នាថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកការគ្រប់គ្រងអាវុធនិងសន្តិសុខអន្តរជាតិ លោកស្រី Bonnie D. Jenkins ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម អនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោក Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ជាពិសេសសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការដោះស្រាយផលវិបាកនៃសង្គ្រាម សុខាភិបាល អប់រំ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការបម្លែងថាមពល ជាដើម។ រីឯខ្លួនវិញ លោកស្រីអនុរដ្ឋ មន្ត្រី Bonnie Jenkins បានបញ្ជាក់ថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយ
វៀតណាម ហើយបានសម្ដែងការចាប់អារម្មណ៍ចំពោះ វឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ក្រោយពីរយៈពេល ២៧ ឆ្នាំនៃការធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ លោកស្រីអនុរដ្ឋមន្ត្រី Bonnie Jenkins បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងដំណើរការប្រឆាំងការរីកសាយភាយអាវុធនុយក្លេអែរជាសាកល ព្រមទាំងបញ្ជាក់នូវបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនានាភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ជាពិសេសការដោះស្រាយផលវិបាកនៃសង្គ្រាម សុខាភិបាល ការបង្ការទប់ស្កាត់ជំងឺរាតត្បាត សន្តិសុខអាកាសចរណ៍ ថាមពល
នុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព និងការជំរុញតួនាទីរបស់នារីក្នុងសន្តិភាព និងសន្តិសុខ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ