អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបជាមួយអ្នកជំនួយការងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបជាមួយអ្នកជំនួយការងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Nguyen Chi Vinh ទទួលជួបជាមួយអ្នកជំនួយការរងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Thomas Ross

(VOVworld)-ក្នុងជំនួបរវាងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក
Nguyen Chi Vinh ជាមួយ អ្នកជំនួយការរងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក
 លោក Thomas Ross នារសៀលថ្ងៃទី៧កក្កដានោះ ភាគីទាំងពីរបានធ្វើការវាយតម្លៃ
នូវលទ្ធផលកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេល
កន្លងទៅ គឺសមស្របទៅនឹង “ដៃគូលើគ្រប់វិស័យ” វៀតណា-អាមេរិក ព្រមទាំងទិស
 ដៅក្នុងក្របខ័ណ្ឌនៃអនុស្សរណយោយល់គ្នាស្តីពីការជម្រុញទំនាក់ទំនងការពារជាតិ
​ទ្វេភាគីដែលបានចុះហត្ថលេខានាឆ្នាំ២០១១ និងទស្សនវិស័យរួម ស្តីពីទំនាក់ទំនង
ការ ពារជាតិ ដែលបានចុះហត្ថលេខានាឆ្នាំ២០១៥។ ស្តីពីទិសដៅសហប្រតិបត្តិការ
រវាង ក្រសួងការពារជាតិនៃប្រទេសទាំងពីរ ឧត្តមសេនីយ៍ឯក លោក Nguyen Chi
Vinh បាន ស្នើរភាគីអាមេរិក​បន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រកប
ដោយប្រសិទ្ធិ ភាព ដោយអាទិភាពទៅលើការជំនះពុះពារនូវផលវិបាកនៃសង្គ្រាម
ដោះស្រាយការ បំពុលបរិស្ថាននិងផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយជាដើម។

        រីឯខ្លួនវិញ លោក Thomas Ross បានទទួលស្គាល់រាល់សំណើររបស់ក្រសួង
ការពារប្រទេសវៀតណាម ដាក់ជូនក្រសួងការពារជាតិអាមេរិកក្នុងពេលឆាប់បំផុត
 និងចាត់ទុកថា ដោយការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរនោះ ទំនាក់ទំនងរវាងក្រ
 សួងការពារជាតិនៃប្រទេសទាំងពីរនឹងកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ