អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu ជួបពិភាក្សាការងារជាមួយឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Nong Rong

(VOVWORLD) - នាថ្ងៃទី ១០ ខែមីនា អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានជួបពិភាក្សាការងារជាមួយឧបការីរដ្ឋមន្ត្រីក្រសួងការ បរទេសចិន លោក Nong Rong នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ 
អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu ជួបពិភាក្សាការងារជាមួយឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Nong Rong - ảnh 1ទិដ្ឋភាពនៅជំនួបពិភាក្សាការងារ។ (រូបថត៖ VTV)
នៅក្នុង ជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តន៍ឱ្យបានពេញលេញនូវការយោគយល់ រួមជាន់ខ្ពស់ ត្រៀមរៀបចំឱ្យបានល្អសម្រាប់កិច្ចប្រជុំលើកទី ១៥ នៃគណៈកម្មាធិការ ដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម-ចិន ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិ ការលើវិស័យនានារវាងប្រទេសទាំងពីរផងដែរ។
អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានស្នើឲ្យភាគីទាំងពីររៀបចំឲ្យបានល្អនូវសកម្មភាពជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ ជាន់ថ្នាក់ ក៏ដូចជាកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន; បន្តអនុវត្តន៍វិធានការសម្រួល ពាណិជ្ជកម្ម រក្សាការឆ្លងដែនឲ្យបានរលូន។ លោកអនុរដ្ឋមន្ត្រីបានស្នើឱ្យចិនពន្លឿន ការបើកទ្វារទីផ្សារសម្រាប់កសិផលរបស់វៀតណាម ស្តារការនាំចូលជលផល បង្កើត លក្ខខណ្ឌសម្រាប់វៀតណាមក្នុងការបង្កើតការិយាល័យពន្លឿនពាណិជ្ជកម្មនៅប្រទេសចិន ហើយបង្កើនកូតាទំនិញវៀតណាមឆ្លងកាត់ប្រទេសចិនតាមផ្លូវរថភ្លើងទៅកាន់ ប្រទេសទីបី។ លោកអនុរដ្ឋមន្ត្រីក៏បានស្វាគមន៍ចិន ដែលបានដាក់បញ្ចូលវៀតណាម ក្នុងបញ្ជីសាកល្បងនៃការបើកទេសចរណ៍តាមក្រុមចាប់ពីថ្ងៃទី ១៥ ខែមីនាខាងមុខ ហើយស្នើឱ្យភាគីទាំងពីរបើកជើងហោះហើរឡើងវិញក្នុងពេលឆាប់ៗ ដើម្បីស្ដារកិច្ច សហប្រតិបត្តិការទេសចរណ៍ឡើងវិញដូចមុនពេលផ្ទុះជំងឺកូវីដ-១៩។
រីឯខ្លួនវិញ ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Nong Rong បានអះអាងថា ចិនយកចិត្តទុកដាក់ដល់សំណើសហប្រតិបត្តិការរបស់វៀតណាម នឹងបន្តពង្រីកការ នាំចូលទំនិញ ជំរុញការផ្តល់អាជ្ញាបណ្ណដល់កសិផលវៀតណាមច្រើនថែមទៀត។ ទីក្រុងប៉េកាំងក៏លើកទឹកចិត្តសហគ្រាសឲ្យពង្រីកការវិនិយោគនៅវៀតណាមផងដែរ។ លោក Nong Rong បានស្នើឱ្យភាគីទាំងពីរពន្លឿនការបើកចំណាយនៃកញ្ចប់ជំនួយ របស់ចិនដល់វៀតណាមក្នុងវិស័យសុខាភិបាល អប់រំ ការលើកកំពស់ជីវភាពរស់នៅ របស់ប្រជាជន; បន្តសម្របសម្រួលគ្នាក្នុងយន្តការពហុភាគី។
អំពីបញ្ហាព្រំដែន ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលគ្នាក្នុងការគ្រប់ គ្រង និងការពារព្រំដែននៃប្រទេសទាំងពីរ ពន្លឿនការកែលំអ និងបើកច្រកទ្វារព្រំដែន ថ្មីមួយចំនួន; កសាងព្រំដែនវៀតណាម-ចិន ប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍ; អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការយោគយល់រួមជាន់ខ្ពស់ គ្រប់ គ្រងការខ្វែងគំនិតគ្នាឲ្យបានល្អ និងរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ។ វៀតណាម ប្រកាន់ខ្ជាប់នូវយន្តការចរចា និងផ្លាស់ប្តូររវាងប្រទេសទាំងពីរលើបញ្ហាដែនសមុទ្រ ដោះស្រាយសមហេតុផលនូវការខ្វែងគំនិត និងជម្លោះនៅសមុទ្រខាងកើត ដោយ សន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ