អនុរដ្ឋមន្រ្តី Lê Quy Vương ទទួលជួបគណៈប្រតិភូជាន់ខ្ពស់នគបាលជាតិស៊ុយអែក

(VOVworld) - នារសៀលថ្ងៃទី២៩ តុលា​ នៅហាណូយ ឧត្ដមសេនីយ៍ឯក 
Lê Quy Vương អនុរដ្ឋមន្រ្តីក្រសួងនគបាលវៀតណាម​ បានទទួលជួបជាមួយ
គណៈប្រតិភូជាន់ខ្ពស់នគបាលជាតិស៊ុយអែក ដឹកនាំដោយមេបញ្ជាការ
នគបាលជាតិ​​ស៊ុយអែកលោក​ Bengt Svensson ដែលកំពុងមកបំពេញទស្សនៈកិច្ច
ការងារនៅវៀតណាម។អនុរដ្ឋមន្រ្តី​ Lê Quy Vương បានវាយតម្លៃខ្ពស់ដំណើរ
ទស្សនៈកិច្ចមិត្តភាពជាផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់ននគបាលជាតិ​ស៊ុយអែកនៅវៀតណាមដោយជឿជាក់ថាដំណើរទស្សនៈកិច្ចលើកនេះនឹងទទួល
បានលទ្ធផលល្អប្រសើ រួមចំណែកបង្កើនចំណងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការ
រវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេស​ទាំង២។

អនុរដ្ឋមន្រ្តី Lê Quy Vương ទទួលជួបគណៈប្រតិភូជាន់ខ្ពស់នគបាលជាតិស៊ុយអែក - ảnh 1
ឧត្ដមសេនីយ៍ឯក Lê Quy Vương ទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នគបាលជាតិ ស៊ុយអែក

អនុរដ្ឋមន្រ្តី Lê Quy Vương បាន​អះអាងថា នៅពេលខាងមុខនេះ ភាគីទាំង២ត្រូវ
បន្តជម្រុញឪ្យបានខ្លាំងកិច្ចសហប្រតិបតិ្តការ ផ្លាស់ប្ដូរព័ត៏មានសណ្ដាប់ធ្នាប់
សន្តិសុខសង្គម លើកកំពស់សមត្ថភាពក្នុងជួរកម្មាភិបាលទាំងអស់ ដើម្បីរក្សា
ខ្ជាប់សន្តិសុខសណ្ដាប់ធ្នាប់នៃប្រទេសនិមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ