អនុវត្តន៍ការដោះលេខកូដហ្សែនរបស់មនុស្ស ២០ នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ យ៉ាងឆាប់ៗ

(VOVWORLD) - ការដោះលេខកូដហ្សែនទាំងមូលលើមនុស្ស ២០ នាក់ដែលធ្លាប់ឆ្លងកូវីដ - ១៩ ជាពិសេសករណីធ្ងន់ធ្ងរ មានគោលបំណងស្វែងរកលក្ខណៈហ្សែននីមួយៗ ដែលជះឥទ្ធិពលប្រតិកម្មរបស់អ្នកជំងឺកូវីដ - ១៩ នៅវៀតណាម។ 
អនុវត្តន៍ការដោះលេខកូដហ្សែនរបស់មនុស្ស ២០ នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ យ៉ាងឆាប់ៗ - ảnh 1 ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលទីក្រុងហូជីមិញនិងវិទ្យាស្ថានពន្ធុវិទ្យាវេជ្ជសាស្ត្របានពិភាក្សាពីភាពបន្ទាន់នៃការស្រាវ ជ្រាវដោះលេខកូដហ្សែនរបស់អ្នកឆ្លងកូវិដ ១៩

វិទ្យាស្ថានពន្ធុវិទ្យាវេជ្ជសាស្ត្រ នឹងសម្របសម្រួល ជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ (HCDC) ទីក្រុង ហូជីមិញ រួមទាំងសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្តទីក្រុងហូជី មិញ ដើម្បីធ្វើការស្រាវជ្រាវដោះលេខ កូដនហ្សែនចំពោះអ្នកជំងឺដែលឆ្លង កូវីដ - ១៩ សំដៅចូលរួមក្នុងការស្វែងយល់កាន់តែច្បាស់ អំពីលក្ខណៈនិងផលប៉ះពាល់ផ្សេងៗ នៃវីរុស SARS-CoV2 ចំពោះអ្នកជំងឺ ដែលមានលក្ខណៈហ្សែនខុសៗគ្នា ក៏ដូចជាដើម្បីជួយកំណត់បឋមនៃហ្សែនដែលងាយរងគ្រោះនឹង SARS-CoV-2 លើអ្នកជំងឺវៀតណាម។

ការដោះលេខកូដហ្សែនទាំងមូលលើមនុស្ស ២០ នាក់ដែលធ្លាប់ឆ្លងកូវីដ - ១៩ ជាពិសេសករណីធ្ងន់ធ្ងរ មានគោលបំណងស្វែងរកលក្ខណៈហ្សែននីមួយៗ ដែលជះឥទ្ធិពលប្រតិកម្មរបស់អ្នកជំងឺកូវីដ - ១៩ នៅវៀតណាម ។ ពីនោះ បែងចែកក្រុម មនុស្សងាយឆ្លងជំងឺដើម្បីមានវិធីព្យាបាលសមស្រប។ ការស្រាវជ្រាវនេះគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ខែ។

ជាមួយគ្នានេះ ប្រធានបទស្រាវជ្រាវនេះ ត្រូវបានរំពឹងថា នឹងនាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ដើម្បីការពារសុខភាពរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ