អនុវត្តយន្តការឥណទានរួមរួមចំណែកអនុវត្តគោលដៅក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ


អនុវត្តយន្តការឥណទានរួមរួមចំណែកអនុវត្តគោលដៅក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
អនុវត្តយន្តការឥណទានរួមរួមចំណែកអនុវត្តគោលដៅក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ (VOV)

        Vovworld-នាថ្ងៃទី៤សីហានៅក្រុងហាណូយ ក្រសួងធនធាននិងបរិស្ថាន​
បាន​រៀបចំកិច្ចប្រជុំលើកទី៤គណៈកម្មាធិការចំរុះយន្តការឥណទានរួម (JCM)
អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran Hong Ha និង​ភារធារី
ស្ថានទូជប៉ុនប្រចាំនៅវៀតណាម​ Katsuro Nagai បានធ្វើសហអធិបតី​ភាពកិច្ចប្រជុំ
នេះ។ នៅកិច្ចប្រជុំនេះភាគីនានាបានចូលរួមគំរោងការពិភាគ្សា​ចែក​រំលែកបញ្ហា
ដែលទាក់ទិនដល់គំរោងការណ៍ដែលបានអនុវត្តចុះបញ្ជីនិង​គំរោងការណ៍ដែល
កំពុងយកមតិរួមចំណែក។ ភារធារី Katsuro Nagai បានចាត់​ទុក​ថា ការអនុវត្ត
យន្តការឥណទានរួមក្នុងក្របខ័ណ្ឌអនុស្សារណៈយោគយល់គ្នា​សហប្រតិបត្តិការ
អភិវឌ្ឍន៍កាបូនទាបវៀតណាម-ជប៉ុនដែលបង្កលក្ខណៈងាយ​ស្រួល​ក្នុងការជំរុញ
ការស្រាវជ្រាវរបស់ភាគីទាំងពីររួមចំណែកកាត់បន្ថយឧស្ម័ន​ផ្ទះ​កញ្ចក់ការពារ
បរិស្ថានរួមចំណែកក្នុងការខំប្រឹងប្រែងរួមសកលលោកសំដៅ​ទប់ទល់នឹងបំរ៉ែបំរួល
អាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ