អភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិឱ្យក្លាយជាមុខព្រួញនៃឧស្សាហកម្មជាតិ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ផ្អែកលើការវាយតម្លៃលទ្ធផល និងបទពិសោធន៍ឆ្នាំ ២០២៤ ក្រសួង ស្ថាប័ននានាបន្តសម្របសម្រួលជាមួយក្រសួងការពារប្រទេស ដើម្បីធ្វើសេនាធិការចំពោះបក្ស និងរដ្ឋអំពីគោលជំហរនិងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ ឆ្លើយតបនឹងតម្រូវការ ភារកិច្ចក្នុងស្ថានភាពថ្មី។
លោកនាយករដ្ឋមន្ត្រីអញ្ជើញទស្សនាការតាំងពិព័រណ៍ផលិតផលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ក្រុមហ៊ុន Viettel។ (រូបថត៖ VOV) |
ប្រការនេះត្រូវបានបញ្ជាក់ដោយលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក្នុងជំនួបធ្វើការជាមួយក្រសួងការពារប្រទេសវៀតណាម និងក្រសួង ស្ថាប័ននានាអំពីលទ្ធផលនៃសកម្មភាពស្រាវជ្រាវ និងផលិតក្នុងឧស្សាហកម្មការពារជាតិបច្ចេកវិទ្យាខ្ពស់ នារសៀលថ្ងៃទី ១៥ មិនា នៅទីក្រុងហាណូយ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ផ្អែកលើការវាយតម្លៃលទ្ធផល និងបទពិសោធន៍ឆ្នាំ ២០២៤ ក្រសួង ស្ថាប័ននានាបន្តសម្របសម្រួលជាមួយក្រសួងការពារប្រទេស ដើម្បីធ្វើសេនាធិការចំពោះបក្ស និងរដ្ឋអំពីគោលជំហរនិងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ ឆ្លើយតបនឹងតម្រូវការ ភារកិច្ចក្នុងស្ថានភាពថ្មី។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួង ស្ថាប័ននានា បន្តសម្របសម្រួលជាមួយក្រសួងការពារប្រទេស ពង្រីកកម្លាំងចម្រុះ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិឲ្យកាន់តែទំនើប បម្រើប្រកបដោយប្រសិទ្ធភាពនូវគោលដៅ ភារកិច្ចការពារ និងកសាងប្រទេសជាតិក្នុងយុគសម័យថ្មី។ ក្នុងនោះ ស្រាវជ្រាវ និងធ្វើជាម្ចាស់លើឧបករណ៍បច្ចេកវិទ្យាទំនើប បន្តលើកកំពស់គុណភាពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; រៀបចំផលិតកម្មប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព ដើម្បីឱ្យផលិតផលកាន់តែប្រសើរឡើង បំពេញតាមតម្រូវការនៃដំណាក់កាលអភិវឌ្ឍន៍ថ្មី៕