អាមេរិក កូរ៉េខាងត្បូងនិងជប៉ុនសន្យាសហប្រតិបតិ្តការទប់ទល់នឹងស.ប.បកូរ៉េ

អាមេរិក កូរ៉េខាងត្បូងនិងជប៉ុនសន្យាសហប្រតិបតិ្តការទប់ទល់នឹងស.ប.បកូរ៉េ - ảnh 1
ការសាកល្បងនុយក្លេអ៊ែរនិងកាំជ្រួចរបស់ស.ប.បកូរ៉េនាពេលកន្លងទៅធ្វើឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំង (រូបថត៖KCNA)

(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Yonhap ដកស្រង់ប្រភពព័ត៌មានពីក្រសួង
ការពារជាតិអាមេរិកឲ្យដឹងថា​ មន្ត្រីយោធាជាន់ខ្ពស់របស់កូរ៉េខាងត្បូង អាមេរិក និង
ជប៉ុននាថ្ងៃទី១៤ តុលា បានយល់ស្របថា នឹងសហការយ៉ាងស្អិតរមួតដើម្បីទប់ទល់
នឹងអំពើបង្ករឿងហេតុរបស់ស.ប.បកូរ៉េ ព្រមទាំងអំពាវនាវឲ្យព្យុងយ៉ាង លែងបន្ត
អនុវត្តន៍សកម្មភាពដែលខ្វះការទទួលខុសត្រូវ។នៅកិច្ចប្រជុំនេះ ក្រុមមន្ត្រីនៃ
ប្រទេសទាំងបីក៏បានពិភាគ្សាអំពីការសាកល្បងនុយក្លេអ៊ែរលើកទី៥ក៏ដូចជាការ
បាញ់បង្ហោះកាំជ្រួចជាច្រើនរបស់ស.ប.បកូរ៉េនាពេលថ្មីៗនេះផងដែរ។ភាគីអាមេរិក
បានអះអាងជាថ្មីម្ដងទៀតនូវការសន្យាដ៏រឹងមាំចំពោះកិច្ចការពារទាំងកូរ៉េខាងត្បូង
និងជប៉ុន។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ស.ប.បកូរ៉េបានអំពាវនាវឲ្យអង់គ្លេសលុប
ចោលផែនការធ្វើសមយុទ្ធកងទ័ពជើងអាកាសរួមលើកដំបូងជាមួយកូរ៉េខាងត្បូង
និងអាមេរិក ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ចិកាខាងមុខ ដោយសារតែព្យុង
យ៉ាងចាត់ទុកនេះជាអំពើអមិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ