អាមេរិក - ការបាញ់ប្រហារជាបន្តបន្ទាប់បានកើតឡើងនៅទីក្រុងវ៉ាស៊ីនតោន

(VOVWORLD) - នាថ្ងៃទី ២០ ខែកញ្ញា (តាមម៉ោងវៀតណាម) ប្រជាជននៅទីក្រុងវ៉ាស៊ីនតោន - ប្រទេសអាមេរិក បានឃើញផ្ទាល់ភ្នែកការបាញ់ប្រហារចំនួន ២ លើកដែលបានកើតឡើងប្រហែលមួយម៉ោងកន្លះដាច់ពីគ្នា ដែលបណ្តាលឲ្យមនុស្ស២នាក់ត្រូវបានស្លាប់ និង ៧ នាក់ទៀតបានរងរបួសផងដែរ។ មជ្ឈដ្ឋានមន្ត្រីអាមេ   រិកបានឲ្យដឹងថានេះគឺជាអំពើហិង្សាចំនួន ២ ដាច់ដោយឡែកពីគ្នា។
អាមេរិក - ការបាញ់ប្រហារជាបន្តបន្ទាប់បានកើតឡើងនៅទីក្រុងវ៉ាស៊ីនតោន - ảnh 1ប៉ូលីសម្នាក់នៅនឹងកន្លែងកើតហេតុ (រូបថត៖ AFP/TTXVN) 

យោងតាមប៉ូលីសនិងប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានអោយដឹងថានៅក្នុងការបាញ់ប្រហារទី ១ បានបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់និង ៥ នាក់ទៀតរង    របួស។ ជនល្មើសបានអង្គុយនៅក្នុងឡានហើយបាញ់រះទៅលើជនរងគ្រោះ។ កន្លែងនៃការបាញ់ប្រហារនេះបានកើតឡើងនៅផ្លូវ Columbia Heights ដែលមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីសេតវិមានផងដែរ។

         រីឯ ក្នុងការបាញ់ប្រហារទី ២ បានកើតឡើងក្នុងរយៈពេលប្រមាណ ១ ម៉ោងកន្លះក្រោយមក ដែលបណ្តាលឲ្យមនុស្សចំនួន ៣ នាក់ត្រូវបានបាញ់ប្រហារ និងម្នាក់ទៀតត្រូវបានស្លាប់។ ប៉ូលីសបានបញ្ជាក់ពីកន្លែងកើតហេតុនៃការបាញ់ប្រហារនេះគឺស្ថិតនៅអគារ  ១៤០០ នៅមហាវិធី Rhode Island Boulevard ភាគខាងត្បូង Brookland ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ