អាមេរិក - ចិនចរចាគ្នាស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូ

(VOVWORLD) - នាថ្ងៃទី ៨ ខែឧសភា ចិននិងសហរដ្ឋអាមេរិកបានធ្វើកិច្ចចរចាពាណិជ្ជកម្មតាមប្រព័ន្ធវីដឹអូដោយមានការចូលរួមពី ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He ជាមួយ តំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lightizer និងរដ្ឋមន្រ្តីក្រសួងរតនាគារលោក  Steven Mnuchin។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការម៉ាក្រូសេដ្ឋកិច្ចនិងសុខភាពសហគមន៍។
អាមេរិក - ចិនចរចាគ្នាស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូ - ảnh 1 រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin (ខាងស្តាំ) ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He និង តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Robert Lighthizer (ពីឆ្វេង) ក្នុងកិច្ចប្រជុំមួយនៅទីក្រុងសៀងហៃប្រទេសចិន (រូបថត៖ AFP / TTXVN)

ក្នុងកិច្ចពិភាក្សាដូចពោលខាងលើនេះក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ប្រទេសទាំងពីរក៏បានឯកភាពសហការគ្នាដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជ កម្មដំណាក់កាលទី ១ ដែលសម្រេចបានក្នុងដើមឆ្នាំនេះ។ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តរក្សាការទាក់ ទងនាពេលខាងមុខ។

គួរជម្រាបថា នាថ្ងៃទី ៧ ខែឧសភា ប្រទេសចិនបានបញ្ចប់បទប្បញ្ញត្តិស្តីពីការលុបបំបាត់របបកូតា តាមកម្មវិធីវិនិយោគសំខាន់ចំនួនពីរ ដោយហេតុនេះអនុញ្ញាតឱ្យអង្គការបរទេសដែលមានស្តង់ដារគ្រប់គ្រាន់អាចអភិក្រមដោយគ្មានការដាក់កំហិតណាមួយជាមួយមូលបត្រ និងប័ណ្ណបំណុលរបស់ចិនផងដែរ។ នេះគឺជាជំហានថ្មីបំផុត ដើម្បីបើកវិស័យហិរញ្ញវត្ថុនៃសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ