អាមេរិក និង NATO សន្យាសហប្រតិបត្តិការប្រឆាំងនឹង IS


អាមេរិក និង NATO សន្យាសហប្រតិបត្តិការប្រឆាំងនឹង IS  - ảnh 1
អាមេរិក និង NATO សន្យាសហប្រតិបត្តិការប្រឆាំងនឹង IS (Image: VNA)

(VOVworld) – អាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តចំណុះអង្គការសន្ធិសញ្ញាអាត្លង់ទិក
ខាង ជើង  (NATO) បាននិងកំពុងសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយគ្នាក្នុង
ការប្រយុទ្ធ ប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ នេះគឺជាការអះអាង
របស់ ប្រធានាធិបតីអាមេរិក លោក Barack Obama ជាមួយអគ្គលេខាធិការ NATO
លោក Jens Stoltenberg ក្នុងការចរចារនាថ្ងៃទី ២៦ ឧសភា នៅសេតវិមាន។ ថ្លែង
មតិនៅ​សន្និសីទកាសែតបន្ទាប់ពីការចរចារ លោក  Obama បានឲ្យដឹងថា៖
អាមេរិកនិងសម្ព័ន្ធ មិត្តនានាក្នុង NATO គប្បីពិនិត្យមើលការដាក់ពង្រាយ
កងកំលាំងនិងផ្តល់ហិរញ្ញវត្ថុជា បន្ថែមឲ្យក្នុងអ៊ីរ៉ាក់ដែរឬទេ ក្នុងកាលៈទេសៈ
បណ្ដាជនប្រដាប់អាវុធ IS បង្កើនការ វាយប្រហារសំដៅទន្ទ្រានកាន់កាប់តំបន់
ប៉ែកខាងលិចរដ្ឋធានី Baghdad។ ក្នុងការខំ ប្រឹងប្រែងជួយឧបត្ថម្ភបណ្ដាកំលាំង
អ៊ីរ៉ាក់ដណ្តើមបានឡើងវិញតំបន់នានាដែលត្រូវ បាន IS ទន្ទ្រានកាប់កាប់ នោះអាមេរិកនឹងប្រគល់ឲ្យអ៊ីរ៉ាក់កាំភ្លើងប្រឆាំងរថក្រោះចំនួន ២ ពាន់ដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ