អាមេរិក និងកូរ៉េខាងត្បូងអះអាងសារជាថ្មីអំពីទំនាក់ទំនងសម្ព័ន្ធមិត្តដ៏ខ្លាំងមាំមួន

(VOVWORLD) -ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអះអាងសារជាថ្មីអំពីកិច្ចសន្យាសម្ព័ន្ធមិត្តជាមួយអាមេរិក គឺជាសសរទ្រូង សំដៅគ្មាននុយក្លេអ៊ែរនៅកូរ៉េខាងជើង។ 
អាមេរិក និងកូរ៉េខាងត្បូងអះអាងសារជាថ្មីអំពីទំនាក់ទំនងសម្ព័ន្ធមិត្តដ៏ខ្លាំងមាំមួន - ảnh 1អាមេរិក និងកូរ៉េខាងត្បូងអះអាងសារជាថ្មីអំពីទំនាក់ទំនងសម្ព័ន្ធមិត្តដ៏ខ្លាំងមាំមួន 

កិច្ចចរចាររវាងថ្មាក់ដឹកនាំទាំង ២ រូបពោលខាងលើ បានប្រព្រឹត្តិទៅក្នុងស្ថានភាពដែលថ្នាក់ដឹកនាំសាធារណរដ្ឋ ប.ប.ក ចាត់ទុកថាជា៖ “ឱកាសដ៏កម្រមាន និងពិបាករកបាន” ដើម្បីសន្ទនាជាមួយកូរ៉េខាងជើង ក្នុងឱកាស ប្រទេសេសនេះចូលរួមកីឡាអូឡាំពិករដូវរងារ PyeongChang 2018។ តាមផែនការ គណប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ដឹកនាំដោយប្រធានគណអធិបតីរដ្ឋសភាកូរ៉េខាងជើង លោក Kim Yong-nam ព្រមទាំងសមាជិកអំដំណើរចំនួន២២នាក់ទៀត។

ថ្លែងមតិក្នុងជំនួបជាមួយអនុប្រធានាធិបតីអាមេរិក លោក Mike Pence ដែលកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនាថ្ងៃទី ៨ កុម្ភៈនោះ លោក Moon Jae-in បានសង្កត់ធ្ងន់ថា៖  ប្រការសំខាន់បំផុតគឺកិច្ចសហប្រតិបត្តិការស្និទ្ធស្នាលរវាងកូរ៉េខាងត្បូង និងអាមេរិក ហើយសេអ៊ូល និងវ៉ាស៊ីនតោន នឹងខិតខំប្រឹងប្រែងក្ដាប់ជាប់ឲ្យបានឱកាសនេះ ដើម្បីជំរុញឲ្យកូរ៉េខាងជើងវិលត្រឡប់មកតុកិច្ចចរចាវិញស្ដីពីការគ្មាននុយក្លេអ៊ែរ និងបង្កើតសន្តិភាព។ លោក Moon បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចរបស់លោក Mike Pence ទៅកាន់កូរ៉េខាងត្បូងចូលរួមកីឡាអូឡាំពិករដូវរងារ PyeongChang 2018 បានអះអាងសារជាថ្មីនូវ នាំទំនាក់ទំនងសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរ។

វីឯខ្លួនវិញ លោក  Mike Pence បានឲ្យដឹងថា៖អាមេរិកនឹងបន្តគោលនយោបាយបង្កសម្ពាធជាអតិបរមាតម្រង់ទៅលើកូរ៉េខាងជើង ហើយរួមជាមួយកូរ៉េខាងត្បូងសង្កត់ធ្ងន់ទៅលើគោលដៅសំខាន់បំផុតនៃសម្ព័ន្ធមិត អាមេរិក និងកូរ៉េខាងត្បូងគឺគ្មាននុយក្លេអ៊ែរនៅកូរ៉េខាងជើងជារៀងរហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ