អាមេរិក និងចិនបន្តរៀបចំវង់ចរចាពាណិជ្ជកម្មលើកទី៧

(VOVWORLD) -  នាថ្ងៃទី ២១ ខែកុម្ភៈ មន្ត្រីពាណិជ្ជកម្មជួរមុខរបស់អាមេរិកនិងចិន បានវិលត្រឡប់ចូលតុចរចានៅទីក្រុងវ៉ាស៊ីនតោន ខណៈដែលភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងឆ្លងផុតពីការខ្វែងគំនិតរវាងប្រទេសសេដ្ឋកិច្ចធំជាងគេទាំង២នេះនៅលើពិភពលោកផងដែរ។
អាមេរិក និងចិនបន្តរៀបចំវង់ចរចាពាណិជ្ជកម្មលើកទី៧ - ảnh 1 អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer

ក្នុងបរិបទដែលតឹ្រមតែមានរយៈពេល ៨ ថ្ងៃទៀតតែប៉ុណ្ណោះ ទើបឈានដល់កាលកំណត់នៃការ «ផ្អាកសង្គ្រាម» សំដៅបញ្ចៀសសង្គ្រាមពាណិជ្ជកម្មដែលកាន់តែកើនឡើងរវាងប្រទេសទាំងពីរនោះ អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានដឹកនាំគណៈប្រតិភូអាមេរិក មកចូលរួមតុចរចាជាមួយគណៈប្រតិភូមកពីទីក្រុងប៉េកាំង រួមមានឧបនាយករដ្ឋមន្ត្រីចិនលោក Liu He  រួមទាំងមន្ត្រីពាណិជ្ជកម្មផ្សេងៗទៀត។ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ភាគីទាំងពីរ នឹងបោះជំហានមួយទៀតយ៉ាងវេងឆ្ងាយក្នុងការបង្កើនផ្លាស់ប្តូរជំនួបពិភាក្សាគ្នានាពេលងមុខផងដែរ។ មនុនោះ នៅក្នុងសេចក្តីប្រកាសមួយ សេតវិមាន ក៏បានលើកច្បាស់ថា រាល់កិច្ចការចរចាររវាងអាមេរិកនិងចិននាពេលថ្មីៗនេះ គឺសំដៅលើ «សម្រេចឲ្យបាននូវការផ្លាស់ប្តូររចនាសម្ព័ន្ធជាចាំបាច់នៅប្រទេសចិន" ដែលធ្លាប់ប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ។ ភាគីទាំងពីរ នឹងពិភាក្សាគ្នាលើការសន្យារបស់ចិនក្នុងការទិញទំនិញនិងសេវាកម្មជាច្រើនរបស់អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ