អាមេរិក និងជប៉ុនគ្រោងប្រជុំកំពូលទ្វេភាគីនាខែកញ្ញាខាងមុខ

(VOVWORLD) -ថ្នាក់ដឹកនាំទាំងពីររូបបាន សន្យារក្សារ បណ្ដាបទដាក់ទណ្ឌកម្មដ៏ខ្លាំងក្លា ទៅលើ ស.ប.ប.ក សំដៅចាប់បង្ខំប្រទេសនេះ ឲ្យបោះបង់ចោលនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីល។
អាមេរិក និងជប៉ុនគ្រោងប្រជុំកំពូលទ្វេភាគីនាខែកញ្ញាខាងមុខ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុន Shizo Abe

តាមព័ត៌មានពីសេតវិមានថា នាថ្ងៃទី ២២ សីហា ប្រធានាធិបតីអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុន Shizo Abe បានទន្ទឹងរង់ចាំជំនួបមួយនៅខាងក្រៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនាខែកញ្ញាខាងមុខ។ លេខាធិការទទួកបន្ទុក
សារព័ត៌មាននៃសេតវិមានលោកស្រី Sarah Huckabee Sanders បានឲ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទរវាង ប្រធានាធិបតីអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុន Shizo Abeនោះ ថ្នាក់ដឹកនាំទាំងពីររូបបាន សន្យារក្សារ បណ្ដាបទដាក់ទណ្ឌកម្មដ៏ខ្លាំងក្លា ទៅលើ ស.ប.ប.ក សំដៅចាប់បង្ខំប្រទេសនេះ ឲ្យបោះបង់ចោលនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីល។

នាថ្ងៃដដែល ថ្លែងមតិទៅកាន់អ្នកគាំទ្រនៅ Virginia បែកខាងលិចនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា វ៉ាស៊ីនតោននឹងមិនដកបទដាក់ទណ្ឌកម្មទៅលើព្យុងយ៉ាងឡើយ លុះត្រាតែប្រទេសនេះបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ