អាមេរិក៖​ រដ្ឋាភិបាលស៊ីរីប្រើប្រាស់អាវុធគីមីក្នុងសង្គ្រាមជាមួយភាគីប្រឆាំង

(VOVworld) – នាថ្ងៃទី ២៥ មេសា រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក លោក
Chuck Hagel បានឲ្យដឹងថា៖ រដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមីក្នុងសង្គ្រាម
ជាមួយភាគីប្រឆាំង។ តាមលោក  Hagel បានឲ្យដឹងថា៖ កងទ័ពនៃប្រធានាធិបតី
ស៊ីរី លោក Bashar al-Assad បានប្រើប្រាស់ឧស្ម័នពុលដែលជាជាតិពុលដែល
ខ្លាំង​បំផុតដែល អ.ស.ប. រៀបបញ្ចូលក្នុងប្រភេទអាវុធប្រល័យលោក។ នាបច្ចុប្បន្ន អាមេរិករួមជាមួយអ.ស.ប. កំពុងដំណើរការសើបអង្គេតរឿងហេតុនេះ។ នាដើម
សប្តាហ៍កន្លងមក បណ្ដាអ្នកវិភាគចារកម្មរបស់អ៊ីស្រាអែលក៏បានចេញផ្សាយ
របាយការណ៍អំពីការដែលស៊ីរីប្រើប្រាស់អាវុធគីមីក្នុងជំលោះផងដែរ។ រដ្ឋាភិបាលអង់គ្លេសនិងបារាំងក៏មានការព្រួយបារម្មហ៍ចំពោះបញ្ហានេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ