អាមេរិក រុស្ស៊ី និង អ.ស.ប. ពិភាក្សាអំពីបញ្ហានៅស៊ីរី

(VOVworld) – ជំនួបរវាងអាមេរិក រុស្ស៊ី និងបេសកជនពិសេសរួមរបស់ អ.ស.ប.
និងសម្ព័ន្ធអារ៉ាប់ (AL) ទទួលបន្ទុកបញ្ហាស៊ីរី លោក Lakhdar Brahimi នឹងត្រូវបាន
រៀបចំឡើង នាពាក់កណ្ដាលខែមករាឆ្នាំ ២០១៣។ នាថ្ងៃទី ២ មករា អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោកស្រី Victoria Nuland បានឲ្យដឹងថា៖ វ៉ាស៊ីនតោន
មានគោលបំណងថា៖ មូស្គូរនឹងបញ្ចុះបញ្ចូលប្រធានាធិបតីស៊ីរី លោក Bashar Al-
Assad ចុះចេញពី​ឆាកនយោបាយ។ លោកស្រី Nuland ក៏បានអះអាងឡើងវិញនូវ
គោលជំហររបស់ អាមេរិកថា៖ លោក Bashar Al-Assad មិនមានឱកាសណាមួយ
ដើម្បីចូលរួមដំណើរការនយោបាយនៅស៊ីរីឡើយ។ មុននោះ ជំនួបត្រីភាគីមួយ
បានរៀបចំឡើងនៅស្វីស នាដើមខែធ្នូឆ្នាំ ២០១២៕

អាមេរិក រុស្ស៊ី និង អ.ស.ប. ពិភាក្សាអំពីបញ្ហានៅស៊ីរី - ảnh 1
វិបត្តិនៅស៊ីរីមិនទាន់ដោះស្រាយឡើយ។ (Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ