អាមេរិកកំណត់ពេលវលារៀបចំសន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរលើកទី៤

អាមេរិកកំណត់ពេលវលារៀបចំសន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរលើកទី៤ - ảnh 1
រូបថតៈ tgvn.com.vn


(VOVworld)-សេតវិមាននាថ្ងៃទី១០សីហា បានជូនដំណឹងថា សន្និសិទនុយក្លេ
អ៊ែរលើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី ៣១មិនានិងទី១មេសាឆ្នាំ២០១៦ខាងមុខ។ ក្រោមអធិបតីភាពរបស់ប្រធានាធិបតី
អាមេរិក លោក Barack Obama សន្និសិទនេះ សំដៅរួមសហការជាមួយបណ្តា ការខំប្រឹងប្រែងអន្តរជាតិ ប្រឆាំងនឹងគ្រោះអាសន្នភេរវកម្មនុយក្លេអ៊ែរ។ តាម សេចក្តីជូនដំណឹងរបស់សេតវិមានថា សន្និសីទនឹងបន្តពិភាគ្សាអំពីរាល់ការគំរាម កំហែងដែលកំពុងកើនឡើង និងដាក់ចេញរាល់វិធានការសំដៅកាត់បន្ថយការប្រើ
​ប្រាស់សារជាតិ urani ដែលបានចម្រាញ់ក្នុងកម្រិតខ្ពស់ ក៏ដូចជារកឃើញនិងបំផ្លាញ់ រាល់ឧបាយកលភេរវកម្មដោយនុយក្លេអ៊ែរ។ សេតវិមានបានសង្កត់ធ្ងន់ថា វ៉ាស៊ីន តោនមានបំណងកសាងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខនុយក្លេអ៊ែរសកលមានចរិត លក្ខណៈពេញលេញដោយឈរលើបណ្តាបទដ្ឋានអន្តរជាតិ សំដៅកសាងទំនុក ទុកចិត្តចំពោះការប្រតិបត្តិសន្តិសុខនុយក្លេអ៊ែររវាងប្រទេសនានា ជួយកាត់បន្ថយ មរិមាណឃ្លាំងសម្ភារនុយក្លេអ៊ែរអាចផលិតសព្វាវុធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ