អាមេរិកកូរ៉េខាងត្បូងនិងជប៉ុនជំរុញការត្រៀមរៀបចំឲ្យបណ្ដាការសន្ទនាខាង មុខជាមួយ ស.ប.ប.ក.

(VOVWORLD) - ទីប្រឹក្សាសន្តិសុខជាតិថ្មីរបស់អាមេរិក លោក John Bolton នាថ្ងៃទី ១២ មេសា បានចរចាជាមួយនាយកខុទ្ទកាល័យសន្តិសុខជាតិនៃវិមានប្រធានា ធិបតីកូរ៉េខាងត្បូង លោក Chung Eui-yong ដែលកំពុងបំពេញទស្សនកិច្ចដោយ ចៃដន្យនៅវ៉ាស៊ីនតោន សំដៅត្រៀមរៀបចំឲ្យបណ្ដាជំនួបកំពូលជាមួយកូរ៉េខាង ជើង។ 
អាមេរិកកូរ៉េខាងត្បូងនិងជប៉ុនជំរុញការត្រៀមរៀបចំឲ្យបណ្ដាការសន្ទនាខាង មុខជាមួយ ស.ប.ប.ក.  - ảnh 1 អាមេរិកកូរ៉េខាងត្បូងនិងជប៉ុនជំរុញការត្រៀមរៀបចំឲ្យបណ្ដាការសន្ទនាខាង មុខជាមួយ ស.ប.ប.ក. 

ទីប្រឹក្សាសន្តិសុខជាតិថ្មីរបស់អាមេរិក លោក John Bolton នាថ្ងៃទី ១២ មេសា បានចរចាជាមួយនាយកខុទ្ទកាល័យសន្តិសុខជាតិនៃវិមានប្រធានា ធិបតីកូរ៉េខាងត្បូង លោក Chung Eui-yong ដែលកំពុងបំពេញទស្សនកិច្ចដោយ ចៃដន្យនៅវ៉ាស៊ីនតោន សំដៅត្រៀមរៀបចំឲ្យបណ្ដាជំនួបកំពូលជាមួយកូរ៉េខាង ជើង។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានមុនពេលវិលត្រឡប់មកប្រទេស វិញលោក Chung Eui-yong បានឲ្យដឹងថា៖ ភាគីទាំងពីរបានផ្តោតសំខាន់ទៅលើ គោលដៅលុបបំបាត់នុយក្លេអ៊ែរដោយសន្តិវិធីលើឧបទ្វីបកូរ៉េ។ ខណៈពេលនោះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានឲ្យដឹងថា៖ ក្នុងជំនួបធ្វើការលើកនេះ មន្ត្រីទាំងពីររូបបានសន្យាបន្តសហការយ៉ាងជិតស្នីទ្ធជាមួយគ្នា។ ភាគីសេតវិមានក៏បានឲ្យដឹងថែមទៀតថា៖ លោក Bolton ក៏បានជួបធ្វើការជាមួយសមភាគីជប៉ុន លោក Shotaro Yachi ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ