អាមេរិកចោទប្រកាន់ចិនក្នុងដំណើរការវាយប្រហារលើបណ្ដាញ internet តម្រង់ទៅប្រទេសនេះ

(VOVworld) – ក្រសួងការពារប្រទេសអាមេរិកទើបនឹងបានប្រកាសរបាយការណ៍
ជាប្រចាំឆ្នាំអំពីការអភិវឌ្ឍន៍យោធានិងសន្តិសុខរបស់ចិនក្នុងឆ្នាំ ២០១៣។ ក្នុងនោះ ជាលើដំបូងអាមេរិកបានចោទប្រកាន់ជាផ្លូវការរដ្ឋាភិបាលនិងកងទ័ពចិនដែលបាន
ដំណើរការវាយប្រហារលើបណ្ដាញ internet តម្រង់ទៅលើអាមេរិក។ ក្នុងរបាយការណ៍
ដាក់ជូនរដ្ឋសភាអាមេរិក វិមានបញ្ចកោណបានចាត់ទុកដា៖ ក្នុងឆ្នាំ ២០១២ ប្រព័ន្ធ
កុំព្យូទ័រមួយចំនួនរបស់រដ្ឋាភិបាលអាមេរិកត្រូវចិន លុកលុយចូល។ ចិនបានបដិសេធ
ភ្លាមមួយរំពេចការចោទប្រកាន់របស់ អាមេរិក។ នាថ្ងៃទី ៧ ឧសភា ក្នុងសន្និសីទការ
សែតមួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានចាត់ទុក
ថា៖ ការផ្សព្វផ្សាយ “ការ គំរាមកំហែងពីចិន” មិននាំមកផលប្រយោធន៍ណាមួយ
ចំពោះទំនុកទុកចិត្ត ​និងកិច្ចសហប្រតិបត្តិការទ្វេភាគីទេ។ លោកស្រី Hua Chunying
បាន សង្កត់ធ្ងន់ថា៖ ប៉េកាំងប្រឆាំងជំទាស់ការវាយប្រហារដោយគ្រប់រូបភាព និង
មានគោលបំណងសហប្រតិបត្តិការជាមួយអាមេរិកដំណើរការចរចារ មានចរិត
លក្ខណៈស្ថាបនាអំពីបញ្ហាសន្តិសុខលើបញ្ដាញ internet៕

ប្រតិកម្មទៅវិញ

ផ្សេងៗ