អាមេរិក-ចិនពិភាគ្សាអំពីការបង្កើនទំនាក់ទំនងទ្វេភាគី

អាមេរិក-ចិនពិភាគ្សាអំពីការបង្កើនទំនាក់ទំនងទ្វេភាគី - ảnh 1
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson (រូបថត៖Xinhua/TTXVN)

(VOVworld) - ក្រសួងការបរទេសអាមេរិកនាថ្ងៃទី២៨ កុម្ភៈ ជូនដំណឹងថា
រដ្ឋមន្រ្តី ការបរទេសលោក Rex Tillerson និងសមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang
 Jiechi ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោននោះ បាន
ពិភាគ្សាអំពីការកែលំអនិងរក្សាទំនាក់ទំនងសេដ្ឋកិច្ចដែលភាគីទាំងពីរមានផល
ប្រយោជន៍ដូចគ្នា។តាមលោក Yang Jiechi ថា តាមរយៈការអនុវត្តការយល់ដឹងរួម
រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិងរក្សាគោលការណ៍មិនជំលោះ មិនប្រឈមគ្នា
 គោរពគ្នានិងសហប្រតិបតិ្តការដើម្បីផលប្រយោជន៍របស់ភាគីទាំងពីរនោះ ចិន
ត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយអាមេរិកក្នុងដំណាក់កាលខាងមុខ
សំដៅបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ បើកទូលាយការ
ទាក់ទងនិងសហការក្នុងបញ្ហាតំបន់និងអន្តរជាតិក៏ដូចជាគោរពផលប្រយោជន៍
ស្នូលនិងការព្រួយបារម្ភធំៗរបស់គ្នាផងដែរ។
រីឯខ្លួនវិញ លោក Tillerson បានអះអាងថា អាមេរិកត្រៀមជាស្រេចធ្វើការជា
មួយចិនដើម្បីបង្កើនកិច្ចសន្ទនានិងផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទ្វេភាគីបន្តបើក
ទូលាយកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ ដោះស្រាយយ៉ាងសមស្របនូវបញ្ហា
 រស៊ើបនានាតាមរយៈកិច្ចសន្ទនានិងពិគ្រោះយោបល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ