អាមេរិកជឿជាក់លើភាពស្មោះត្រង់របស់ចិននៅក្នុងបញ្ហាពាណិជ្ជកម្ម

(VOVWORLD) -នាថ្ងៃទី ៥ ខែធ្នូ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្ដែងជំនឿជាក់ថា ប្រធានរដ្ឋចិនលោក Xi Jinping មានភាពស្មោះត្រង់ក្នុងការចរចាអំពីបញ្ហាពាណិច្ជកម្ម នៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) កន្លងទៅ។
អាមេរិកជឿជាក់លើភាពស្មោះត្រង់របស់ចិននៅក្នុងបញ្ហាពាណិជ្ជកម្ម - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trumpនិង ប្រធានរដ្ឋចិនលោក Xi Jinping (TTXVN)

តាមរយៈបណ្ដាញសង្គម Twitter លោក Trump បានអះអាងថា ក្រុងប៉េកាំងបានបញ្ជូន "សញ្ញាដ៏ខ្លាំង" តាំងពីជំនួបនេះ។ លោកបានសម្តែងជំនឿកជាក់ថាលោកប្រធានរដ្ឋចិន Xi Jinping យល់ដឹងច្បាស់អំពីអ្វីដែលលោកបាននិយាយនៅក្នុងជំនួបប្រវត្តិសាស្ត្រនេះរវាងថ្នាក់ដឹកនាំចិន និងអាមេរិក។

មុននេះ នាថ្ងៃទី១ ខែធ្នូ នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅក្នុងរដ្ឋធានី Buenos Aires នោះ ថ្នាក់ដឹកនាំអាមេរិក និងចិនបានឯកភាពគ្នាក្នុងការពន្យាពេលតំឡើងពន្ធ ខណៈដែលប្រទេសទាំងពីរកំពុងចរចា សំដៅទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងរយៈពេល ៩០ ថ្ងៃ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ