អាមេរិក-ជប៉ុន-អូស្ត្រាលីបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក

(VOVWORLD) - នៅក្នុងសន្និសីទនោះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីអូស្ត្រាលីលោក Richard Marles បានអះអាងសារជាថ្មីថា នឹងជំរុញការ ពង្រឹងនិងពង្រីកសកម្មភាពរួមគ្នា ដូចជាសមយុទ្ធ និងកិច្ចសហប្រតិបត្តិការលើឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិ ព្រមទាំងការផ្លាស់ប្តូរព័ត៌មានចារកម្មប្រកបដោយប្រសិទ្ធភាព។
អាមេរិក-ជប៉ុន-អូស្ត្រាលីបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក - ảnh 1រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីអូស្ត្រាលីលោក Richard Marles (រូបថត៖ KYODO)

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាមេរិក-ជប៉ុន-អូស្ត្រាលី ដែលធ្វើឡើងនៅថ្ងៃទី១ ខែតុលា នៅទីក្រុង Honolulu រដ្ឋ Hawaii (សហរដ្ឋអាមេរិក) បានអះអាងជាថ្មីនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីក្នុងការធានាសន្តិសុខក្នុងតំបន់មហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិក។

នៅក្នុងសន្និសីទនោះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីអូស្ត្រាលីលោក Richard Marles បានអះអាងសារជាថ្មីថា នឹងជំរុញការ ពង្រឹងនិងពង្រីកសកម្មភាពរួមគ្នា ដូចជាសមយុទ្ធ និងកិច្ចសហប្រតិបត្តិការលើឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិ ព្រមទាំងការផ្លាស់ប្តូរព័ត៌មានចារកម្មប្រកបដោយប្រសិទ្ធភាព។

ទាក់ទងនឹងបញ្ហាក្នុងតំបន់ រដ្ឋមន្ត្រីទាំង៣បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងបរិបទដែលមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិកំពុងរង្គោះរង្គើ ប្រឆាំងរាល់សកម្មភាពដែលបង្កើនភាពតានតឹងរួមទាំងការផ្លាស់ប្តូរស្ថានភាពដោយឯកតោភាគី ផ្លាស់ប្តូរស្ថានភាពដោយកម្លាំង។ ជាចុងក្រោយ បណ្ដារដ្ឋមន្ត្រីបានអះអាងថា នឹងធ្វើការយ៉ាងជិតស្និតក្នុងការរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ ដោយឈរលើគោលការណ៍នីតិរដ្ឋ សមស្របនឹងយុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗ ដោយហេតុនេះអនុវត្តន៍ជាក់ស្ដែង តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរីភាព និងបើកចំហ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ