អាមេរិកជួយឧបត្ថម្ភឲ្យជនរងគ្រោះដោយគ្រាប់បែកមីននៅវៀតណាម

អាមេរិកជួយឧបត្ថម្ភឲ្យជនរងគ្រោះដោយគ្រាប់បែកមីននៅវៀតណាម - ảnh 1
រដ្ឋាភិបាលអាមេរិកទើបនឹងផ្តល់ប្រាក់ចំនួន៥០ម៉ីនដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់មីន នៅវៀតណាម(TTXVN)

(VOVworld)-រដ្ឋាភិបាលអាមេរិកទើបនឹងផ្តល់ប្រាក់ចំនួន៥០ម៉ីនដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់មីន នៅវៀតណាម តាមរយៈ អង្គការ
ក្រៅរដ្ឋាភិបាល Clear Path Internation។ តំណាងរបស់ Clear Path Internation
ឲ្យដឹងថា អង្គការនេះ ទទួលបានខ្ទង់ប្រាក់ជួយឧបត្ថម្ភឥតសំណង ចំនួន ៥សែន២៤ម៉ីនដុល្លារអាមេរិក ដើម្បីបន្តបើកទូលាយកម្មវិធីជួយឧបត្ថម្ភ ជនរង់
គ្រោះដោយគ្រាប់មីន និងវត្ថុធាតុផ្ទុះដែលនៅសេសសល់ពីសម័យសង្គ្រាមនៅ
វៀតណាម។ លោក Jay Sklar ប្រធានកម្មវិធីអាស៊ី-អាគ្នេយ៌របស់ Clear Path
Internation ឲ្យដឹងថា៖

        “ខ្ទង់ជួយឧបត្ថម្ភរបស់ក្រសួងការបរទេសអាមេរិក នឹងបានប្រើប្រាស់ ដើម្បី បើកទូលាយរាល់សកម្មភាពសព្វថ្ងៃរបស់Clear Path Internation។ ពេលកើត
មានឡើងគ្រោះថ្នាក់ម្តង់ៗ យើងខ្ញុំបានជួយឧបត្ថម្ភហិរញ្ញវត្ថុបន្ទាន់ ដើម្បីជួយ ជនរងគ្រោះព្យាបាលរបួស។ ក្រៅពីនោះ យើងខ្ញុំក៏អនុវត្តបណ្តាកម្មវិធីអប់រំ ជួយប្រជាជនលើកកំពស់ការយល់ដឹងអំពីគ្រោះអាស្នរបស់គ្រាប់មីន"។

        Clear Path Internation ជាអង្គការមួយពុំយកផលប្រយោជន៌ ដែលតែងតែ ជួយឧបត្ថម្ភជនរងគ្រោះដោយសង្គ្រាមនៅប្រទេសចំនួន៥ក្នុងទ្វីបអាស៊ី-អាគ្នេយ៌។ អង្គការនេះចាប់ផ្តើមមានសកម្មភាពពីឆ្នាំ២០១០ដល់សព្វថ្ងៃ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ