អាមេរិកដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ៣១ ខែកក្កដា អាមេរិកបានប្រកាសដាក់ទណ្ឌកម្មទៅលើរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammed Javad Zarif ។ តាមនោះ ទ្រព្យសម្បត្តិណាមួយដែលជាកម្មសិទ្ធិរបស់លោក Zarif នៅអាមេរិក ឬគ្រប់គ្រងដោយអង្គភាពអាមេរិកនឹងត្រូវបានបង្កកដែរ។
អាមេរិកដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ - ảnh 1 រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammed Javad Zarif (រូបថត៖ vov.vn)

អាមេរិកក៏បានដាក់កំហិតលើការធ្វើដំណើរចំពោះមន្រ្តីរូបនេះផងដែរ។ មុននេះ អាមេរិកក៏បានដាក់ទណ្ឌកម្មស្រដៀងគ្នានឹងមេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ លោក Khamenie ដែរ។ យ៉ាងណាមិញមានប្រតិកម្មតបនឹងទង្វើនេះរបស់អាមេរិក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក  Javad Zarif បានប្រកាសថាការដែលអាមេរិកបានដាក់ទណ្ឌកម្មនេះគឺ «មិនប៉ះពាល់ដល់រូបលោកផ្ទាល់និងគ្រួសាររបស់លោកនោះឡើយ ព្រោះថាលោកគ្មានទ្រព្យសម្បត្តិឬផលប្រយោជន៍ណាមួយនៅក្រៅប្រទេសអ៊ីរ៉ង់នោះ »៕

ប្រតិកម្មទៅវិញ

ផ្សេងៗ