អាមេរិកដាក់ទណ្ឌកម្មអង្គភាពអ៊ីរ៉ង់និងរុស្ស៊ី

(VOVWORLD) - កាលពីថ្ងៃទី៣១ ខែធ្នូ រដ្ឋាភិបាលអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើអង្គភាពនានាក្នុងប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី។ 

នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងថា អង្គភាពដែលត្រូវបានដាក់ទណ្ឌកម្មរួមមានសាខានៃកងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ និងអង្គភាពដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារស៊ើបការណ៍យោធារបស់រុស្ស៊ី។

ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មខាងលើ ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា ប្រទេសនេះមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ រួមទាំងសហរដ្ឋអាមេរិកផងដែរ។ ជាមួយគ្នានេះ គណៈប្រតិភូអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក មិនបានធ្វើការអត្ថាធិប្បាយលើព័ត៌មានខាងលើនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ