អាមេរិកដាក់ពង្រាយទ័ពទៅកាន់គុយវ៉ែតជួយឧបត្ថម្ភការប្រយុទ្ធជាមួយIS

អាមេរិកដាក់ពង្រាយទ័ពទៅកាន់គុយវ៉ែតជួយឧបត្ថម្ភការប្រយុទ្ធជាមួយIS - ảnh 1
ទាហានអាមេរិក (រូបថតៈ Reuters)


(VOVworld)- សំដៅបង្កើនថែមទៀតការខំប្រឹងប្រែងយោធាប្រយុទ្ធប្រឆាំងអង្គ ការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) កងទ័ពជើងគោកអាមេរិកបានជូនដំណឹងថា វិមានបញ្ចកោណកំពុងដាក់ពង្រាយទាហានចំនួន៤៥០នាក់ទៅកាន់គុយវ៉ែត ជា សម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់អាមេរិកនៅឈូងសមុទ្រ។ ក្នុងសេចក្តីប្រកាសមួយ បានចុះផ្សាយនាថ្ងៃទី៥សីហា កងទ័ពជើងគោកអាមេរិកបានឲ្យដឹងថា ពេលវេលា បំពេញភារកិច្ចរបស់ទាហានពោលខាងលើនៅគុយវ៉ែតគឺក្នុងអំឡុងមួយឆ្នាំ។ តាម ការប៉ាន់ស្មានរបស់វិមានបញ្ចកោណ ការចំណាយសម្រាប់ការដាក់ពង្រាយទ័ពថ្មី
នេះ ឡើងដល់៣,២ពាន់លានដុល្លារអាមេរិក។   

        មុននោះនាថ្ងៃទី៥សីហា អាមេរិកបានចាប់ផ្តើមដាក់ពង្រាយរាល់ការវាយ ប្រហារដំបូងតាមជើងអាកាស ពីមូលដ្ឋានទ័ពជើងអាកាស Incirlik នៅភាគខាង
ត្បូងប្រទេសទួរគី ដោយតម្រង់ទៅលើគោលដៅ IS នៅស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ