អាមេរិកតែងតាំងឯកអគ្គរដ្ឋទូតថ្មីនៅមីយ៉ាន់ម៉ា

អាមេរិកតែងតាំងឯកអគ្គរដ្ឋទូតថ្មីនៅមីយ៉ាន់ម៉ា - ảnh 1
ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកនៅមីយ៉ាន់ម៉ា
 Derek Mitchell (រូបថតៈ Internet)

(VOV)-ឯកអគ្គរដ្ឋទូតថ្មីដែលទើបនឹងបានតែងតាំងរបស់អាមេរិកនៅមីយ៉ាន់ម៉ា
 Derek Mitchell ទើបនឹងដាក់ជូនសារតាំង ចំពោះប្រធានាធិបតីមីយ៉ាន់ម៉ាU Thein
Sein នាថ្ងៃទី ១១ កក្កដា។ តាមមជ្ឈដ្ឋានអ្នកសង្កេតការថា៖ ​ការ​តែង​តាំង ឯកអគ្គ រដ្ឋទូតប្រចាំនៅមីយ់ាន់ម៉ា ស្ថិតនៅក្នុងគោលនយោបាយរបស់​អាមេរិក សំដៅស្ដារ
ឡើង វិញទំនាក់ទំនងការទូតជាមួយប្រទេសអាស៊ីអាគ្នេយ៍​នេះ ក្រោយរយះពេល 
២២ ឆ្នាំត្រូវផ្អាក់។ លោក Derek Mitchell ​អាយុ៤៨ ​ឆ្នាំជាអ្នកការទូត មានបទ
ពិសោធន៍ ជាច្រើនក្នុងគោលនយោបាយរបស់អាមេរិក ចំពោះទ្វីបអាស៊ី។ 

        ក៏ក្នុងថ្ងៃទី ១១ កក្កដា ប្រធានាធិបតី Barack Obama ទើបនឹង​ប្រកាស​ថា បន្ធូរស្រាលបណ្ដាវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ចំពោះមីយ៉ាន់ម៉ា ។​​ក្នុង នោះ   
អនុញ្ញត្តិ អោយបណ្ដាក្រុមហ៊ុនអាមេរិកវិនិយោគ និងនាំចេញបណ្ដា សេវា កម្ម  ហិរញ្ញវត្ថុនានា ចូលក្នុង​ប្រទេសអាស៊ីអាគ្នេយ៍នេះ ។  ​ប្រធានាធិបតី Barack  Obama ហៅការធ្វើនេះគឺ ៖ ​សញ្ញាខ្លាំងក្លា ​សម្ដែងនូវការគាំទ្រ​ របស់អាមេរិក​ ចំពោះដំណើការកែទំរង់ ដែលកំពុងប្រព្រឹត្តទៅនៅមីយ៉ានម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ