អាមេរិកត្រៀមខ្លួនវាយប្រហារទៅលើពួក IS នៅស៊ីរី

អាមេរិកត្រៀមខ្លួនវាយប្រហារទៅលើពួក IS នៅស៊ីរី - ảnh 1
អាមេរិកត្រៀមខ្លួនវាយប្រហារទៅលើពួក IS នៅស៊ីរី

(VOV)_កងទ័ពអាមេរិកបានត្រៀមខ្លួនជាស្រេច ហើយរងចាំបទបញ្ជាពី​ប្រធា នាធិបតីអាមេរិក លោក Barack Obama ដើម្បីអនុវត្តយុទ្ធនាការវាយ​ប្រហារទៅលើ
កងកម្លាំងរដ្ឋ​អ៊ីស្លាម IS នៅស៊ីរី។ ក្នុងសម័យដោះសារនៅកិច្ចប្រជុំ ​នៃគណៈកម្មាធិ ការកងទ័ពរដ្ឋសភាជាន់ទាបអាមេរិក នាព្រឹកថ្ងៃទី១៩ កញ្ញា រដ្ឋមន្ត្រីការពារជាតិ 
លោក Chuck Hagel បានអោយដឹងថា៖ លោក និងនាយក​អគ្គសេនាធិការ​កងទ័ព​
សហរដ្ឋអាមេរិក លោក Martin Dempsey បានអនុម័តទៅលើផែនការ  វាយប្រហារ ទៅលើកងកម្លាំងរដ្ឋ​អ៊ីស្លាម IS នៅស៊ីរី។

          រដ្ឋមន្ត្រី​ Chuck Hagel ក៏បានអះអាងថា៖ អាមេរិកនឹងមិនរួមផ្សុំ ​ឬសហប្រតិ​បត្តិការជាមួយរដ្ឋអំណាចរបស់ប្រធានាធិបតី Bashar Al Assad ទេ តែនឹងធ្វើការ
ហ្វឹក ហ្វឺនបំពាក់បំប៉ន់និងផ្តល់មធ្យោបាយដល់​ភាគីប្រឆាំងក្នុងការតស៊ូប្រឆាំង
កងកម្លាំងរដ្ឋ​អ៊ីស្លាម IS ​នៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ