អាមេរិកទម្លាក់អាវុធសំរាប់ក្រុមជន Kurd នៅទីក្រុង Kobane

អាមេរិកទម្លាក់អាវុធសំរាប់ក្រុមជន Kurd នៅទីក្រុង Kobane  - ảnh 1
អាមេរិកទម្លាក់អាវុធសំរាប់ក្រុមជន Kurd នៅទីក្រុង Kobane (Image: VNA)



(VOVworld) – សំដៅឧបត្ថម្ភក្នុងការប្រយុទ្ធប្រឆាំងនឹងជនប្រដាប់អាវុធ “រដ្ឋឥស្លាម
ស្វ័យប្រកាស” (IS) លើដីគោក ទីបញ្ជាការដ្ឋានកណ្ដាលអាមេរិក (CENTCOM) បាន
ប្រកាសថា៖ កងទ័ពនៃប្រទេសនេះបានផ្តល់អាវុធគ្រាប់រសេវនិងថ្នាំសង្កូវសំរាប់
ក្រុមជន Kurd នៅទីក្រុង Kobane របស់ស៊ីរី។ តាម CENTCOM ថា៖ សកម្មភាព នេះគឺសំដៅរក្សាសមត្ថភាពប្រយុទ្ធរបស់ក្រុមជន Kurd ចំពោះមុខឧបាយកល
ដណ្តើមការត្រួតត្រាទីក្រុង Kobane របស់ IS។ នាថ្ងៃទី ២០ តុលា ក្នុងដំណើរ
ទស្សនកិច្ចនៅឥណ្ឌូណេស៊ីនិងចូលរួមពិធីសច្ចាប្រនិធានទទួលដំណែងរបស់
ប្រធានាធិបតីប្រទេសនេះ លោក Joko Widodo រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក John Kerry បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន
ជាច្រើន ដើម្បីអំពាវនាវឲ្យបណ្ដប្រទេសនេះចូលរួមសកម្មថែមទៀតក្នុងការ
ប្រយុទ្ធប្រឆាំងនឹង IS នៅស៊ីរីនិងអ៊ីរ៉ាក់។ ទន្ទឹមនឹងនោះ បញ្ហាក្តៅគគកនានា
ដូចជាជំលោះនៅសមុទ្រលើសមុទ្រខាងកើតបំរ៉ែបំរួលអាកាសធាតុនិង
មេរោគអេបូឡាជាខ្លឹមសារក្នុងរបៀបវារៈនៃ ជំនួបនេះផងដែរ។


ប្រតិកម្មទៅវិញ

ផ្សេងៗ