អាមេរិកធ្វើការធានាដល់សម្ព័ន្ធមិត្តជប៉ុន អះអាងនូវការសន្យាខាងសន្តិសុខជាមួយកូរ៉េខាងត្បូង

អាមេរិកធ្វើការធានាដល់សម្ព័ន្ធមិត្តជប៉ុន អះអាងនូវការសន្យាខាងសន្តិសុខជាមួយកូរ៉េខាងត្បូង - ảnh 1
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ថ្លែងមតិនៅក្រុង New York កាលពីថ្ងៃតី៩ វិច្ចិកា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៩ វិច្ចិកា ក្រសួងការបរទេសអាមេរិកសង្កត់ធ្ងន់ថា ទំនាក់
ទំនងអាមេរិក-ជប៉ុនជាមូលដ្ឋាននៃវត្តមានរបស់អាមេរិកនៅទ្វីបអាស៊ី ហើយជា
ផលប្រយោជន៍មួយក្នុងចំណោមផលប្រយោជន៍ស្នូលចំពោះវ៉ាស៊ីនតោន។ថ្លែងមតិ
ជាមួយអ្នកយកព័ត៌មានស្ដីអំពីអនាគតទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយពី
លោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះ អ្នកនាំពាក្យក្រសួង
ការបរទេសអាមេរិកលោក Mark Toner លើកច្បាស់ថា ទំនាក់ទំនង អាមេរិក-ជប៉ុន
នឹងបន្តត្រូវបានរក្សាបើទោះជានៅក្រោមរដ្ឋអំណាចណាក៏ដោយ។
មុននោះ លោក Trump បានប្រកាសថា នឹងពិចារណាលើទំនាក់ទំនងជាមួយ
សម្ព័ន្ធមិត្តប្រពៃណីដូចជាជប៉ុន និងកូរ៉េខាងត្បូង។ ក្នុងពេលនោះ នៅពេលសន្ទនា
តាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye នាថ្ងៃទី
១០ វិច្ចិកា ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានអះអាងជាថ្មីម្ដងទៀត
នូវការសន្យាថា នឹងរក្សាកិត្យានុភាព ដ៏រឹងមាំដើម្បីការពារកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ