អាមេរិកនិងកូរ៉េខាងត្បូងផ្អាកការសន្ទនាជាផ្លូវការអំពីខែលការពារមីស៊ីល

អាមេរិកនិងកូរ៉េខាងត្បូងផ្អាកការសន្ទនាជាផ្លូវការអំពីខែលការពារមីស៊ីល - ảnh 1
ប្រព័ន្ធការពារមីស៊ីលដំណាក់កាលចុងក្រោយ (រូបថត៖upi.com)

(VOVworld) - ក្រសួងការពារជាតិកូរ៉េខាងត្បូងនាថ្ងៃទី២៣ កុម្ភៈ បានឲ្យដឹងថា
សេអ៊ូលនិងវាស៊ីនតោនបានផ្អាកការសន្ទនាអំពីប្រព័ន្ធការពារមីស៊ីលទំនើប។មុន
នោះ អាមេរិកនិងកូរ៉េខាងត្បូងបានរៀបចំផែនការចុះហត្ថលេខាលើកិច្ចព្រមព្រៀង
មួយនាថ្ងៃទី២៣ កុម្ភៈ ស្ដីអំពីការបង្កើតក្រុមការងាររួមដើម្បីឃ្លាំមើលការដាក់
ពង្រាយប្រព័ន្ធការពារ មីស៊ីលចម្ងាយឆ្ងាយដំណាក់កាលចុងក្រោយ (THAAD) នៅ
កូរ៉េខាងត្បូងសំដៅ ប្រឆាំងនឹងការគំរាមកំហែងកាន់តែធំឡើងអំពីមីស៊ីលរបស់
ស.ប.បកូរ៉េ។អ្នកនាំ ពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Moon Sang-gyun
 បានឲ្យដឹងថា កិច្ចព្រមព្រៀងពោលខាងលើកំពុងនៅដំណាក់កាលចុងក្រោយប៉ុន្តែ
ត្រូវលើស ពេលមួយឬពីរថ្ងៃ។សេចក្ដីសំរេចផ្អាកការសន្ទនានេះ ត្រូវបាននាំចេញ
ក្នុងកាលៈ ទេសៈដែលរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi កំពុងបំពេញ
ដំណើរទស្សន កិច្ចនៅអាមេរិកចាប់ពីថ្ងៃទី២៣ កុម្ភៈ ហើយនឹងជួបពិភាគ្សាជាមួយ
សមភាគី អាមេរិកលោក John Kerryអំពីប្រព័ន្ធការពារមីស៊ីលដែលកំពុងបង្កភាព
ចម្រូង ចម្រាសពោលខាងលើក៏ដូចជាអំពីបញ្ហាស.ប.បកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ